រាល់ការចូលចតនាវាជប៉ុន នៅដែនសមុទ្រកម្ពុជា បានចូលរួមសកម្មភាពមនុស្សធម៌ ជាច្រើន​ដល់​ប្រជាជន

2022/03/15 06:47:38 pm        270

ព្រះសីហនុ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២២ នាវារបស់កងទ័ពជប៉ុន បានចូលមកចតនៅដែនទឹកកម្ពុជា ចំនួន ១២លើក (ចំនួន២៧គ្រឿង) ដែលការចូលមកចតនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយកងទ័ពជើងទឹកកម្ពុជា និងចូលរួមសកម្មភាពមនុស្សធម៌ជាច្រើន ដល់ប្រជាជនកម្ពុជាផងដែរ។

នៅក្នុងពិធីទទួលស្វាគមន៍កងនាវាស្វ័យការពារជើងទឹកជប៉ុន នាព្រឹកថ្ងៃទី១៥ ខែមីនានេះ នៅកំពង់ផែ​ស្វយ័ត ខេត្តព្រះសីហនុ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា រាល់​នាវា​ដែលកងទ័ពជើងទឹកជប៉ុនមកកម្ពុជានេះ គឺដើម្បីចូលរួមហ្វឹកហ្វឺន​ជាមួយកងទ័ព​ជើងទឹកកម្ពុជា​ទាក់ទង​នឹងការសង្រ្គោះគ្រោះ​មហន្តរាយ ​និងជំនាញផ្សេងៗទៀត ។

ដោយឡែកនាវាជើងទឹកជប៉ុន​ចំនួន២គ្រឿង​ ដែលបានមកសំចតនៅដែនទឹកកម្ពុជា នាពេលនេះ គឺដើម្បីអបអរសាទរខួប៣០ឆ្នាំ ​នៃការ​បញ្ជូន​កងកម្លាំង​រក្សាសន្តិភាព​ជប៉ុន PKO ជាលើកដំបូង​មកកាន់​ប្រទេសកម្ពុជា។

សូមបញ្ជាក់ថា នាវាស្វ័យការពារកងទ័ពជើងទឹករបស់ជប៉ុនចំនួនពីរគ្រឿង ​ដែលមានឈ្មោះថា URAGA និង HIRADO បានចូលចតកំពង់ផែស្វយ័តខេត្តព្រះសីហនុហើយ នៅព្រឹកថ្ងៃទី ១៥ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ ក្នុងគោលបំណងអបអរសាទរខួប៣០ឆ្នាំ នៃការ​បញ្ជូន​កងកម្លាំង​រក្សាសន្តិភាពជប៉ុន មកកាន់ប្រទេសកម្ពុជា។

នាវាURAGA លេខ៤៦៣ មានបណ្ដោយ ១៤១ម៉ែត្រ ទទឹង ២២ម៉ែត្រ ជម្រៅនាវា ​១៤ម៉ែត្រ ជម្រៅ​ទឹក ៥.៤ម៉ែត្រ មានទម្ងន់ផ្ទុក៥៦៥០តោន និង​ផ្ទុកនាវិកចំនួន ​១២៦នាក់ ។ នាវាHIRADO លេខ៣០៥ មាន​បណ្ដោយ ៦៧ម៉ែត្រ ទទឹង ១១ម៉ែត្រ ជម្រៅនាវា៥,២ម៉ែត្រ ជម្រៅទឹក ២.៧ម៉ែត្រ មានទម្ងន់ផ្ទុក ៦៩០តោន និងមាននាវិកចំនួន ៥៤នាក់។

តាមការគ្រោងទុកនៅល្ងាចនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា នឹង​អញ្ជើញជួបសំណេះសំណាលជាមួយនាយនាវី ​និងពលនាវឹកស្វ័យការពារជើងទឹកជប៉ុន ដែល​បានកំពុងចូលសំចត​នៅកំពង់ផែរកម្ពុជាផងដែរ ​ដោយការ​សំណេះសំណាលនេះ​គឺដើម្បី​អបអរ​សាទរ​ខួបលើកទី៣០ នៃការបញ្ជូន​កង​កម្លាំងរក្សា​សន្តិភាព​ជប៉ុន​មក​កាន់​ប្រទេស​កម្ពុជា​និង​ដើម្បី​ថ្លែងអំណរគុណដល់កង​ទ័ពជប៉ុន​ដែល​ បាន​ជួយដល់​ប្រទេស​កម្ពុជា ​នាពេលកន្លងមកផងដែរ។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ​ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងផងដែរថានាវាកងកម្លាំង​ស្វ័យការ​ពារជើងទឹកជប៉ុន បានមកធ្វើទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃ១៥ ​ដល់១៧ ខែមីនានេះ គឺចូលរួមខួបលើកទី៣០ នៃការបញ្ជូនកងរក្សាសន្តិភាព​របស់ប្រទេសជប៉ុន មកបំពេញ​បេសកកម្ម​នៅកម្ពុជា ដែលនោះ​ជាការបញ្ជូនកងរក្សាសន្តិភាពរបស់ជប៉ុន ​ចេញក្រៅ​ប្រទេស​ជាលើកដំបូង​បំផុត​។

លោកទូត បានបន្តថា តាមរយៈខួប៣០ឆ្នាំនេះ ​លោកសង្ឃឹមថា ​កងទ័ពកម្ពុជា ​និងជប៉ុន នឹង​បន្តអភិវឌ្ឍន៍​នូវទំនាក់ទំនង​ក្នុងវិស័យសហប្រតិបត្តិការការពារជាតិ​រវាងប្រទេសទាំងពីរ​ផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm