ពលរដ្ឋសាទរចំពោះវិធានការរបស់រាជរដ្ឋាភិបាលក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2026/01/30 08:55:25 pm        220

ប្រជាពលរដ្ឋ បង្ហាញការគាំទ្រចំពោះវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការកម្ចាត់បទឧក្រិដ្ឋឆបោក តាមអនឡាញ ពិសេសបន្ទាប់ពីសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បាន​បញ្ជាក់​ថា ​កម្ពុជា គឺជាឋានរក​សម្រាប់​ជន​បរទេស​ទាំងឡាយ​ណា​ដែល​ចង់​មក​ធ្វើ​ឧក្រិដ្ឋ​កម្ម​ឆបោក​តាម​ប្រព័ន្ធបច្ចេក​វិទ្យា។

បន្ទាប់ពីមានការផ្ញើរសារដ៏មានសារសំខាន់ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះ​រា​ជា​ណាចក្រកម្ពុជារួចមក ប្រជាពលរដ្ឋ បានមើលឃើញយ៉ាងច្បាស់ថា សម្តេចជា​ថ្នាក់​ដឹក​នាំ​កំពូល​ ដែលចង់ឲ្យប្រទេសជាតិ និងសង្គម​ជាតិ​មាន​ភាព​រីក​ចម្រើន​ល្អប្រ​សើរ​តាម​រយៈ​ផ្លែផ្កា​វិជ្ជមាន​នានា​របស់ជាតិ ជាជាងការរីកចម្រើន ឬល្បីរន្ទឺដោយអំពើឧក្រិដ្ឋកម្មទុច្ចរិត។

ប្រជាពលរដ្ឋកម្ពុជា ក៏សម្តែងនូវការគាំទ្រខ្ពស់ចំពោះវិធានការដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុង​ការ​បោស​សម្អាតឧក្រិដ្ឋទាំងឡាយ ដែលបានបង្កអសន្តិសុខ និងអស្ថេរភាពដល់ប្រទេសជាតិ ពិសេស​ឧក្រិដ្ឋកម្មបច្ចេកវិទ្យា។

គួរបញ្ជាក់ថា ក្នុងរយៈពេលជិត០១ខែ នៃដើមឆ្នាំ២០២៦នេះ កម្លាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​ទូទាំង​ប្រទេស មិនបានបន្ថូរបន្ថយដៃ ក្នុងការស្រាវជ្រាវបង្ក្រាប និងទប់ស្កាត់ ចំពោះអំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scams) នោះឡើយ ពោលនៅតែ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​បោស​សម្អាត​ឧក្រិដ្ឋកម្មទាំងនេះឲ្យបានស្អាតល្អ ដើម្បីធានាបានសន្តិសុខ និងស្ថេរភាពក្នុង​សង្គម​ជាតិ​។

កម្លាំងអាជ្ញាធរនៅតាមថ្នាក់មូលដ្ឋានទូទាំងប្រទេស នៅតែបន្តការចុះធ្វើបច្ចុប្បន្នភាពត្រួតពិនិត្យ ការ​ស្នាក់នៅរបស់ជនបរទេស តាមទីតាំងជួលការស្នាក់នៅនានាជាច្រើន ដូចជា សណ្ឋាគារ, ខុនដូរ ឬលំនៅឋានតូចធំជាច្រើន ដើម្បីតាមដានលើការរស់នៅដោយស្របច្បាប់ ពិសេ​ស​ត្រួត​ពិនិត្យ​ទប់​ស្កាត់ និងបង្ក្រាបដាច់ខាត លើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ​នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ លីហេង

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm