ការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធលើមូលដ្ឋានទ័ពនីហ្សេរីយ៉ា បានសម្លាប់ទាហានជាច្រើននាក់

2026/01/30 09:21:38 pm        82

យោធាបាននិយាយថា ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមដែលមានការគាំទ្រពីយានដ្រូនប្រដាប់អាវុធ បានវាយឆ្មក់លើមូលដ្ឋានទ័ពមួយនៅរដ្ឋបូរណូភាគឦសានរបស់ប្រទេសនីហ្សេរីយ៉ា ដោយបានសម្លាប់ទាហានជាច្រើននាក់ កាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ជាការវាយប្រហារលើកទី២ ដែលបានរាយការណ៍នៅទីនោះ ក្នុងសប្តាហ៍នេះ។

អ្នកនាំពាក្យយោធា លោកវរៈសេនីយ៍ឯក Sani Uba បានអះអាងថា ការប្រើប្រាស់យានដ្រូនដោយក្រុមយុទ្ធជនមកពីក្រុមរដ្ឋអ៊ីស្លាម Daesh ( ក្រុមភេរវករ Daesh-WAP) នៅខេត្តអាហ្វ្រិកខាងលិច ក្នុងការវាយប្រហារថ្មីៗនេះ បានបង្ហាញពីការកើនឡើងនៃអំពើហិង្សាគួរឲ្យកត់សម្គាល់ នៅក្នុងតំបន់នេះ។

លោក Uba បាននិយាយថា ក្រុមសកម្មប្រយុទ្ធ បានវាយប្រហារមូលដ្ឋាន Sabon Gari មុនពេលថ្ងៃរះ ដោយវាយលុកបរិវេណ និងបានបំផ្លាញមួយផ្នែកនៃមូលដ្ឋាននោះ។ 

លោកបានបន្ថែមថា ខណៈពេលដែលពួកគេកំពុងប្រយុទ្ធគ្នា ការវាយប្រហារដោយដ្រូនរបស់ពួកគេ បានបំផ្លាញយានយន្តយោធាជាច្រើនគ្រឿង រួមទាំងអេស្កាវេទ័រ និងរថយន្តសណ្តោងមួយគ្រឿង។

លោក Uba បាននិយាយថា កងទ័ពបានគ្រប់គ្រងឡើងវិញ បន្ទាប់ពីកម្លាំងជំនួយ បានមកដល់ និងបានវាយបកលើការវាយប្រហារនោះ និងតាមចាប់ក្រុមសកម្មប្រយុទ្ធ។

លោកបានបន្តថា ទាហាន និងសមាជិកក្រុមការងាររួមស៊ីវិលមួយចំនួន បានស្លាប់ នៅក្នុងឧប្បត្តិហេតុនោះ ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីចំនួននោះទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        212
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        200
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        198

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm