កងកម្លាំងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) នឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅច្រកសមុទ្រ Hormuz នៅថ្ងៃទី 0១ និងទី ០២ ខែកុម្ភៈ។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ Press TV កាលពីថ្ងៃព្រហស្បតិ៍។
ច្រកសមុទ្រនេះ គឺជាផ្លូវនាំចេញប្រេងដ៏សំខាន់បំផុតរបស់ពិភពលោក ដែលភ្ជាប់ប្រទេសផលិតប្រេងធំជាងគេនៅឈូងសមុទ្រនេះ ជាមួយឈូងសមុទ្រអូម៉ង់ និងសមុទ្រអារ៉ាប់។

សមយុទ្ធនេះ នឹងធ្វើឡើង ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងពិចារណាចាត់វិធានការយោធាប្រឆាំងនឹងប្រទេសនេះ។
សហរដ្ឋអាមេរិកបានបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់នេះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយក្រុមវាយប្រហារនាវាផ្ទុកយន្តហោះ USS Abraham Lincol ក៏បានមកដល់ដែរ៕
