ទីក្រុងមូស្គូរបស់ប្រទេសរុស្ស៊ី កត់ត្រាការធ្លាក់ព្រិលខ្លាំងបំផុត ក្នុងរយៈពេលជាង ២០០ឆ្នាំ

2026/01/30 02:26:33 pm        65

អ្នកឧតុនិយមនៃសាកលវិទ្យាល័យរដ្ឋមូស្គូ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋធានីមូស្គូរបស់ប្រទេសរុស្ស៊ី ក្នុងខែនេះ បានឃើញការធ្លាក់ព្រិលច្រើនបំផុត ក្នុងរយៈពេលជាង ២០០ឆ្នាំ។ 

រូបភាពរបស់សារព័ត៌មាន AFP ពីទីក្រុងដែលមានប្រជាជនប្រហែល ១៣ លាននាក់ បានបង្ហាញថា  ប្រជាជនកំពុងតស៊ូដើម្បីធ្វើដំណើរឆ្លងកាត់គំនរព្រិលធំៗ នៅតាមដងផ្លូវនានា ក្នុងសង្កាត់ភាគកណ្តាលរបស់ខ្លួន។

អ្នកយកព័ត៌មាន AFP បានឃើញថា រថភ្លើងដឹកអ្នកដំណើរជាច្រើនខ្សែ នៅក្នុងតំបន់មូស្គូ ត្រូវបានពន្យារពេល ហើយរថយន្តត្រូវបានជាប់គាំងក្នុងការកកស្ទះចរាចរណ៍យ៉ាងយូរ កាលពីល្ងាចថ្ងៃព្រហស្បតិ៍។

សាកលវិទ្យាល័យនេះ បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖«ខែមករា គឺជាខែដ៏ត្រជាក់ និងមានព្រិលធ្លាក់ខុសពីធម្មតា នៅក្នុងទីក្រុងមូស្គូ»។

សាកលវិទ្យាល័យ បានបន្ថែមថា៖«នៅថ្ងៃទី ២៩ ខែមករា មជ្ឈមណ្ឌលសង្កេតមើលឧតុនិយមនៃសាកលវិទ្យាល័យរដ្ឋមូស្គូ បានកត់ត្រាកម្ពស់ទឹកភ្លៀងជិត ៩២ មីលីម៉ែត្រ ដែលជាកម្ពស់ទឹកភ្លៀងខ្ពស់បំផុតរួចទៅហើយក្នុងរយៈពេល ២០៣ឆ្នាំ ចុងក្រោយនេះ»។

គំនរព្រិលនៅលើដី បានឡើងដល់កម្ពស់ ៦០ សង់ទីម៉ែត្រ (២៤ អ៊ីញ) នៅក្នុងតំបន់មួយចំនួននៃរដ្ឋធានីនេះ កាលពីថ្ងៃព្រហស្បតិ៍៕

អត្ថបទដែលទាក់ទង

មន្ត្រីជាន់ខ្ពស់រុស្ស៊ីនិយាយថា សហភាពអឺរ៉ុបបាត់បង់ស្វ័យភាពលើបញ្ហាសំខាន់ៗទាំងអស់
2026/01/30 05:25:18 pm        1
ក្រសួងដឹកជញ្ជូន៖ ចក្រភពអង់គ្លេសបង្ខំនាវាដឹកទំនិញរុស្ស៊ីដែលចតនៅកំពង់ផែ ឲ្យចេញពីដែនទឹករបស់ខ្លួន
2026/01/30 05:19:06 pm        2
ស្ថានទូត៖ ទីក្រុងប៉េកាំងសង្កត់ធ្ងន់លើការការពារផលប្រយោជន៍របស់ចិន និងប្រទេសដទៃទៀត នៅវ៉េណេស៊ុយអេឡា
2026/01/30 05:16:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីជាន់ខ្ពស់រុស្ស៊ីនិយាយថា សហភាពអឺរ៉ុបបាត់បង់ស្វ័យភាពលើបញ្ហាសំខាន់ៗទាំងអស់

2026/01/30 05:25:18 pm
​ក្រសួងដឹកជញ្ជូន៖ ចក្រភពអង់គ្លេសបង្ខំនាវាដឹកទំនិញរុស្ស៊ីដែលចតនៅកំពង់ផែ ឲ្យចេញពីដែនទឹករបស់ខ្លួន
2026/01/30 05:19:06 pm
​ស្ថានទូត៖ ទីក្រុងប៉េកាំងសង្កត់ធ្ងន់លើការការពារផលប្រយោជន៍របស់ចិន និងប្រទេសដទៃទៀត នៅវ៉េណេស៊ុយអេឡា
2026/01/30 05:16:25 pm
​អ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់ ទៅដល់ទួរគី សម្រាប់ការពិភាក្សា ខណៈភាពតានតឹងជាមួយអាមេរិកឡើងកម្ដៅ
2026/01/30 05:14:28 pm
​តុលាការប៉ាណាម៉ាចេញសេចក្តីសម្រេចថាការគ្រប់គ្រងកំពង់ផែព្រែកជីករបស់ចិន គឺផ្ទុយនឹងរដ្ឋធម្មនុញ្ញ
2026/01/30 05:10:57 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/29 01:18:40 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/28 06:52:24 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/29 03:09:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/29 04:00:23 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am