សារព័ត៌មានរ៉យទ័រ៖ សហរដ្ឋអាមេរិកដាក់ពង្រាយនាវាពិឃាតទី ៦ ទៅកាន់ឈូងសមុទ្រពែក្ស

2026/01/30 02:37:24 pm        199

កងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិក បានដាក់ពង្រាយនាវាពិឃាតទី ៦ របស់ពួកគេគឺ USS Delbert D Black ទៅកាន់ឈូងសមុទ្រពែក្ស ដូចដែលបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច រួមទាំង CBS News និង រ៉យទ័រ។

ដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ដែលមិនបញ្ចេញឈ្មោះ មន្ត្រីអាមេរិករូបនេះ បានបញ្ជាក់ថា សហរដ្ឋអាមេរិកឥឡូវនេះ មាននាវាផ្ទុកយន្តហោះមួយគ្រឿង នាវាពិឃាតចំនួន ៦គ្រឿង និងនាវាប្រយុទ្ធនៅតាមឆ្នេរសមុទ្រចំនួន បីគ្រឿង នៅមជ្ឈិមបូព៌ា។ នាវាពិឃាត Delbert D Black បានមកដល់តំបន់នេះ ក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះ។

ដូចដែលរដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Marco Rubio បានបញ្ជាក់កាលពីថ្ងៃទី ២៨ ខែមករា ទីក្រុងវ៉ាស៊ីនតោនមិនបានច្រានចោលលទ្ធភាពនៃប្រតិបត្តិការយោធាប្រឆាំងនឹង    អ៊ីរ៉ង់ទេ នឹងក្លាយជាការបង្ការជាមុន។ លោក Rubio បានអះអាងថា សហរដ្ឋអាមេរិកមានបំណងបន្តបង្កើនវត្តមានយោធារបស់ខ្លួន នៅមជ្ឈិមបូព៌ា ដើម្បីឆ្លើយតបទៅនឹងភាពតានតឹងជុំចុងក្រោយបំផុតជុំវិញប្រទេស អ៊ីរ៉ង់។

នាពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា៖«កងនាវាដែលមានកម្លាំងដ៏លើសលប់» កំពុងធ្វើដំណើរឆ្ពោះទៅកាន់អ៊ីរ៉ង់។ លោកបានសម្តែងក្តីសង្ឃឹមថា ទីក្រុងតេអេរ៉ង់ នឹងវិលមក  រកតុចរចា និងឈានដល់កិច្ចព្រមព្រៀង «ដ៏យុត្តិធម៌ និងស្មើភាពគ្នា» ដែលនឹងរួមបញ្ចូលការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង។ មេដឹកនាំអាមេរិករូបនេះ បានរំលឹកឡើងវិញថា កាលពីខែមិថុនា ឆ្នាំមុន សហរដ្ឋអាមេរិក បានវាយប្រហាររោងចក្រនុយក្លេអ៊ែរ នៅក្នុងប្រទេសអ៊ីរ៉ង់។ ការវាយប្រហារនេះ ត្រូវបានគេដាក់ឈ្មោះថា ប្រតិបត្តិការវាយលុកពាក់កណ្តាលអធ្រាត្រ (Midnight Hammer)។ លោក ត្រាំ បានថ្លែងថា ការវាយប្រហារលើកក្រោយ នឹង«កាន់តែអាក្រក់ឡើងៗ» ដោយអំពាវនាវឲ្យមានការទប់ស្កាត់កុំឲ្យរឿងនោះកើតឡើង៕

អត្ថបទដែលទាក់ទង

ក្រុមហេសបូឡា អះអាងថា ខ្លួនបានវាយប្រហារនាវាចម្បាំងអ៊ីស្រាអែលដោយមីស៊ីលតម្រង់គោលដៅ
2026/04/05 05:29:39 pm        1
អាជ្ញាធរអាមេរិកចាប់ខ្លួនសាច់ញាតិរបស់អតីតមេបញ្ជាការយោធាអ៊ីរ៉ង់ ដែលរស់នៅក្រុង Los Angeles
2026/04/05 05:27:39 pm        3
មន្ត្រី៖ ភ្លៀង និងព្យុះ សម្លាប់មនុស្សយ៉ាងតិច ១២១នាក់ នៅអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន រយៈពេល ២សប្តាហ៍
2026/04/05 05:10:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលករ និងសហគមន៍ខ្មែរជាង ៤០០០នាក់នៅក្នុងក្រុងក្វាងជូនៃប្រទេសកូរ៉េខាងត្បូង ប្រារព្ធកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

2026/04/05 08:20:22 pm
​មន្ត្រីនគរបាលព្រំដែនខេត្តកោះកុង ដែលបាញ់មនុស្សស្លាប់ចូលសារភាពហើយ
2026/04/05 06:14:31 pm
​ក្រុមហេសបូឡា អះអាងថា ខ្លួនបានវាយប្រហារនាវាចម្បាំងអ៊ីស្រាអែលដោយមីស៊ីលតម្រង់គោលដៅ
2026/04/05 05:29:39 pm
​អាជ្ញាធរខេត្តព្រះសីហនុបើកប្រតិបត្តិការបង្ក្រាប online scam មួយកន្លែងឃាត់ខ្លួនជនបរទេស១២១នាក់
2026/04/05 05:28:57 pm
​អាជ្ញាធរអាមេរិកចាប់ខ្លួនសាច់ញាតិរបស់អតីតមេបញ្ជាការយោធាអ៊ីរ៉ង់ ដែលរស់នៅក្រុង Los Angeles
2026/04/05 05:27:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/05 11:29:36 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/04 11:02:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/05 02:29:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am