ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃនេះ បានប្រកាសថា លទ្ធផលតេស្តដោយម៉ាស៊ីន PCR រកឃើញថា មនុស្ស ១៣៩នាក់ទៀត ត្រូវបានឆ្លងមេរោគកូវីដ-១៩ ជាប្រភេទអូមីក្រុងទាំងអស់ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ១១៥នាក់ ។
ក្រសួង បានបញ្ជាក់ទៀតថា មនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន០១ មិនបានចាក់វ៉ាក់សាំង។
បើតាមក្រសួងសុខាភិបាល ចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងរហូតដល់ ៣,០៤៨នាក់ ហើយគិតត្រឹមថ្ងៃនេះ ខណៈចំនួនអ្នកឆ្លងជំងឺនេះ សរុបបានកើនឡើងដល់ ១៣៤,៣៥២នាក់នៅទូទាំងប្រទេស។
ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ សរុបរហូតដល់ ១២៩,៧១៧នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ៕