រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ AlJazeera ថា គោលដៅនៃលទ្ធភាពវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ គឺដើម្បីបំផ្លាញសមត្ថភាព សំខាន់ៗរបស់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ។

លោកបានកត់សម្គាល់ថា «ខ្ញុំគិតថា គោលបំណងចម្បងរបស់អ៊ីស្រាអែល គឺបំផ្លាញសមត្ថភាពសំខាន់ៗមួយចំនួនរបស់យោធាអ៊ីរ៉ង់»។

ដោយធ្វើអត្ថាធិប្បាយអំពីបំណងប្រាថ្នាដែលអាចកើតមានរបស់អ៊ីស្រាអែល ក្នុងការផ្លាស់ប្តូររដ្ឋាភិបាល អ៊ីរ៉ង់ លោកបានបញ្ជាក់ថា៖«ពួកគេចង់ធ្វើដូច្នេះ ប៉ុន្តែខ្ញុំមិនដឹងថា ពួកគេអាចធ្វើវាបានឬអត់ទេ»។ ប្រមុខការទូតទួរគីរូបនេះ បានចង្អុលបង្ហាញថា៖«វាអាស្រ័យលើប្រជាជន។ វាមិនអាស្រ័យលើអន្តរាគមន៍យោធាពីខាងក្រៅទេ។ ចំណែកប្រជាជនអ៊ីរ៉ង់ តែងតែរួបរួមគ្នាជុំវិញមេដឹកនាំរបស់ពួកគេ នៅពេលមានសង្គ្រាម និងការវាយប្រហារពីខាងក្រៅ ជាពិសេសពីអ៊ីស្រាអែល»៕