អង្គការ WHO៖ ហានិភ័យនៃការរីករាលដាលវីរុសនីប៉ាហ៍ ហួសពីឥណ្ឌា នៅទាបនៅឡើយ

2026/01/30 03:25:58 pm        69

អង្គការសុខភាពពិភពលោក WHO បាននិយាយនៅថ្ងៃសុក្រ (៣០ មករា) នេះថា ហានិភ័យនៃការរីករាលដាលជំងឺនីប៉ាហ៍ (Nipah) ដ៏កាចសាហាវ ចេញពីប្រទេសឥណ្ឌា គឺមានទាប ដោយបន្ថែមថា ខ្លួនមិនណែនាំឱ្យមានការរឹតបន្តឹងការធ្វើដំណើរ ឬពាណិជ្ជកម្មណាមួយឡើយ បន្ទាប់ពីប្រទេសអាស៊ីខាងត្បូងមួយនេះបានរាយការណ៍ពីករណីឆ្លងវីរុសនីប៉ាហ៍ចំនួន ២ករណី។

វត្តមាននៃករណីឆ្លងវីរុសនីប៉ាហ៍ នៅឥណ្ឌា បានជំរុញឱ្យអាជ្ញាធរនៅក្នុងតំបន់អាស៊ី ដូចជាថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ទីក្រុងហុងកុង ព្រមទាំងប៉ាគីស្ថាន និងនេប៉ាល់ ដែលជាអ្នកជិតខាងរបស់ឥណ្ឌា បង្កើនការត្រួតពិនិត្យផ្នែកសុខភាពយ៉ាងតឹងរ៉ឹងនៅតាមអាកាសយានដ្ឋាន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ករណីឆ្លង មិនឱ្យរីករាលដាលចូលទៅក្នុងទឹកដីរបស់ពួកគេ។

យោងតាមអង្គការសុខភាពពិភពលោក WHO វីរុសនេះ រាលដាលដោយផ្ទុកលើសត្វប្រចៀវ សត្វច្រឹង និងអាចឆ្លងទៅមនុស្ស និងជ្រូក ដែលអាចបណ្តាលឱ្យមានគ្រុនក្តៅ និងរលាកខួរក្បាល និងមានអត្រាស្លាប់ចន្លោះពី ៤០% ទៅ ៧៥%។ ការផ្ទុះឡើងក្នុងទ្រង់ទ្រាយតូចបែបនេះមិនមែនជារឿងថ្មីនោះទេសម្រាប់ឥណ្ឌា ខណៈករណីឆ្លងជំងឺនីប៉ាហ៍ ត្រូវបានបញ្ជាក់ក្នុងប្រទេសនេះកាលពីចុងខែធ្នូ កន្លងទៅ។ ក្រុមអ្នកជំនាញខាងវីរុស បាននិយាយថា ហានិភ័យដល់ប្រជាជនទូទៅនៅតែទាប ហើយវ៉ាក់សាំងជាច្រើនកំពុងស្ថិតក្នុងការអភិវឌ្ឍ ប៉ុន្តែនៅក្នុងដំណាក់កាលសាកល្បងនៅឡើយ។

គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ មានការឆ្លងវីរុសនីប៉ាហ៍ ចំនួន ៧៥០ករណី នៅទូទាំងពិភពលោក ដោយមានអ្នកស្លាប់ចំនួន ៤១៥នាក់ នេះបើយោងតាមសម្ព័ន្ធសម្រាប់ការត្រៀមលក្ខណៈបង្ការជំងឺរាតត្បាត CEPI ដែលកំពុងផ្តល់មូលនិធិដល់ការសាកល្បងវ៉ាក់សាំងដើម្បីជួយបញ្ឈប់វីរុសដ៏កំណាចមួយនេះ៕

អត្ថបទដែលទាក់ទង

មន្ត្រីជាន់ខ្ពស់រុស្ស៊ីនិយាយថា សហភាពអឺរ៉ុបបាត់បង់ស្វ័យភាពលើបញ្ហាសំខាន់ៗទាំងអស់
2026/01/30 05:25:18 pm        1
ក្រសួងដឹកជញ្ជូន៖ ចក្រភពអង់គ្លេសបង្ខំនាវាដឹកទំនិញរុស្ស៊ីដែលចតនៅកំពង់ផែ ឲ្យចេញពីដែនទឹករបស់ខ្លួន
2026/01/30 05:19:06 pm        2
ស្ថានទូត៖ ទីក្រុងប៉េកាំងសង្កត់ធ្ងន់លើការការពារផលប្រយោជន៍របស់ចិន និងប្រទេសដទៃទៀត នៅវ៉េណេស៊ុយអេឡា
2026/01/30 05:16:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីជាន់ខ្ពស់រុស្ស៊ីនិយាយថា សហភាពអឺរ៉ុបបាត់បង់ស្វ័យភាពលើបញ្ហាសំខាន់ៗទាំងអស់

2026/01/30 05:25:18 pm
​ក្រសួងដឹកជញ្ជូន៖ ចក្រភពអង់គ្លេសបង្ខំនាវាដឹកទំនិញរុស្ស៊ីដែលចតនៅកំពង់ផែ ឲ្យចេញពីដែនទឹករបស់ខ្លួន
2026/01/30 05:19:06 pm
​ស្ថានទូត៖ ទីក្រុងប៉េកាំងសង្កត់ធ្ងន់លើការការពារផលប្រយោជន៍របស់ចិន និងប្រទេសដទៃទៀត នៅវ៉េណេស៊ុយអេឡា
2026/01/30 05:16:25 pm
​អ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់ ទៅដល់ទួរគី សម្រាប់ការពិភាក្សា ខណៈភាពតានតឹងជាមួយអាមេរិកឡើងកម្ដៅ
2026/01/30 05:14:28 pm
​តុលាការប៉ាណាម៉ាចេញសេចក្តីសម្រេចថាការគ្រប់គ្រងកំពង់ផែព្រែកជីករបស់ចិន គឺផ្ទុយនឹងរដ្ឋធម្មនុញ្ញ
2026/01/30 05:10:57 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/29 01:18:40 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/28 06:52:24 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/29 03:09:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/29 04:00:23 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am