កូរ៉េខាងត្បូង និងអាមេរិក ពុំទាន់ឈានដល់កិច្ចព្រមព្រៀងទេ បន្ទាប់ពីការគំរាមដំឡើងពន្ធរបស់លោក Trump

2026/01/30 03:32:23 pm        66

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍នៅថ្ងៃសុក្រ (៣០ មករា) នេះថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង មិនទាន់បានឈានដល់សេចក្ដីសន្និដ្ឋានណាមួយនៅឡើយទេ នៅក្នុងថ្ងៃដំបូងនៃកិច្ចចរចាទល់មុខគ្នាលើបញ្ហាពាណិជ្ជកម្ម បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមដំឡើងពន្ធលើទំនិញរបស់ប្រទេសនេះ។

យោងតាមយ៉ុនហាប់ រដ្ឋមន្ត្រីឧស្សាហកម្មកូរ៉េខាងត្បូង លោក Kim Jung-kwan ដែលបានទៅកាន់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចចរចា បាននិយាយថា លោកនឹងជួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Howard Lutnick ម្តងទៀត ដើម្បីពិភាក្សាពីបញ្ហានេះ។

កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក Trump បានត្អូញត្អែរនៅលើបណ្តាញសង្គមថា សភាកូរ៉េខាងត្បូង មិនទាន់បានអនុម័តសេចក្តីព្រាងច្បាប់ដើម្បីសម្រេចចុងក្រោយលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលត្រូវបានឯកភាពគ្នាកាលពីឆ្នាំមុននោះទេ ហើយបានគំរាមថា នឹងបង្កើនពន្ធលើរថយន្ត និងទំនិញផ្សេងទៀតរបស់កូរ៉េខាងត្បូង។

សុន្ទរកថានេះហាក់ដូចជាធ្វើឱ្យទីក្រុងសេអ៊ូលភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក្រុមមន្ត្រីកូរ៉េខាងត្បូង ប្រញាប់ប្រញាល់ធានាដល់សហរដ្ឋអាមេរិកថា ខ្លួននៅតែប្តេជ្ញាអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលរួមមានការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់លើគម្រោងអាជីវកម្មរបស់អាមេរិក ជាថ្នូរនឹងការកាត់បន្ថយពន្ធ៕

អត្ថបទដែលទាក់ទង

មន្ត្រីជាន់ខ្ពស់រុស្ស៊ីនិយាយថា សហភាពអឺរ៉ុបបាត់បង់ស្វ័យភាពលើបញ្ហាសំខាន់ៗទាំងអស់
2026/01/30 05:25:18 pm        1
ក្រសួងដឹកជញ្ជូន៖ ចក្រភពអង់គ្លេសបង្ខំនាវាដឹកទំនិញរុស្ស៊ីដែលចតនៅកំពង់ផែ ឲ្យចេញពីដែនទឹករបស់ខ្លួន
2026/01/30 05:19:06 pm        2
ស្ថានទូត៖ ទីក្រុងប៉េកាំងសង្កត់ធ្ងន់លើការការពារផលប្រយោជន៍របស់ចិន និងប្រទេសដទៃទៀត នៅវ៉េណេស៊ុយអេឡា
2026/01/30 05:16:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីជាន់ខ្ពស់រុស្ស៊ីនិយាយថា សហភាពអឺរ៉ុបបាត់បង់ស្វ័យភាពលើបញ្ហាសំខាន់ៗទាំងអស់

2026/01/30 05:25:18 pm
​ក្រសួងដឹកជញ្ជូន៖ ចក្រភពអង់គ្លេសបង្ខំនាវាដឹកទំនិញរុស្ស៊ីដែលចតនៅកំពង់ផែ ឲ្យចេញពីដែនទឹករបស់ខ្លួន
2026/01/30 05:19:06 pm
​ស្ថានទូត៖ ទីក្រុងប៉េកាំងសង្កត់ធ្ងន់លើការការពារផលប្រយោជន៍របស់ចិន និងប្រទេសដទៃទៀត នៅវ៉េណេស៊ុយអេឡា
2026/01/30 05:16:25 pm
​អ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់ ទៅដល់ទួរគី សម្រាប់ការពិភាក្សា ខណៈភាពតានតឹងជាមួយអាមេរិកឡើងកម្ដៅ
2026/01/30 05:14:28 pm
​តុលាការប៉ាណាម៉ាចេញសេចក្តីសម្រេចថាការគ្រប់គ្រងកំពង់ផែព្រែកជីករបស់ចិន គឺផ្ទុយនឹងរដ្ឋធម្មនុញ្ញ
2026/01/30 05:10:57 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/29 01:18:40 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/28 06:52:24 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/29 03:09:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/29 04:00:23 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am