លោក Trump សង្ឃឹមថា លោកមិនចាំបាច់មានវិធានការយោធាលើអ៊ីរ៉ង់ទេ

2026/01/30 11:20:35 pm        100

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី២៩ ខែមករា) ថា លោកសង្ឃឹមថា នឹងចៀសបានពីការមានវិធានការយោធា ប្រឆាំងនឹងអ៊ីរ៉ង់ដែលបានគំរាមដាក់គោលដៅលើមូលដ្ឋានទ័ព និងនាវាផ្ទុកយន្តហោះអាមេរិក ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារណាមួយ។

លោក Trump បានបញ្ជាក់ថា លោកកំពុងជជែកជាមួយអ៊ីរ៉ង់ ហើយបានទុកលទ្ធភាព ដើម្បីបញ្ចៀសពីការមានប្រតិបត្តិការយោធា បន្ទាប់ពីបានព្រមាននៅមុននេះថា ពេលវេលាកំពុង «អស់ហើយ» សម្រាប់ទីក្រុងតេអេរ៉ង់ ខណៈដែលសហរដ្ឋអាមេរិកបញ្ជូនកងនាវាចរដ៏ធំមួយទៅកាន់តំបន់នេះ។

នៅពេលត្រូវបានសួរថា តើលោកនឹងមានការចរចាជាមួយអ៊ីរ៉ង់ដែរ ឬទេ លោក Trump បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំធ្លាប់មាន ហើយខ្ញុំកំពុងរៀបចំផែនការបន្ថែម»។ ខណៈដែលកំពុងនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ អំឡុងការចាក់បញ្ចាំងលើកដំបូងនៃភាពយន្តឯកសារ អំពីភរិយារបស់លោក គឺលោកស្រី Melania លោកប្រធានាធិបតីអាមេរិក បានបន្ថែមថា៖ «យើងមានក្រុមដ៏ធំមួយ កំពុងធ្វើដំណើរទៅកាន់កន្លែង ដែលមានឈ្មោះថា អ៊ីរ៉ង់ ហើយសង្ឃឹមថា យើងនឹងមិនចាំបាច់ប្រើក្រុមនោះទេ»។ 

ក្នុងពេលដែលទីក្រុងប្រ៊ុចសែល និងទីក្រុងវ៉ាស៊ីនតោន បានបង្កើនវោហាសាស្ត្រ ហើយអ៊ីរ៉ង់បានចេញការគំរាមកំហែងខ្លាំងៗ នៅសប្តាហ៍នេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឲ្យមានការចរចា អំពីបញ្ហានុយក្លេអ៊ែរ ដើម្បី «បញ្ចៀសវិបត្តិដែលអាចនាំឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ នៅក្នុងតំបន់»៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm