លោក Trump៖ ក្រុមហាម៉ាសនឹងរំសាយអាវុធ ក្នុងដំណើរការកិច្ចព្រមព្រៀងហ្កាហ្សា

2026/01/30 11:22:58 pm        53

កាលពីថ្ងៃព្រហស្បតិ៍ (ទី២៩ ខែមករា ឆ្នាំ២០២៦) ប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងថា ក្រុមហាម៉ាសនឹងបោះបង់ចោលអាវុធរបស់ខ្លួន ជាជំហានមួយដែលក្រុមសកម្មប្រយុទ្ធមិនទាន់បានបញ្ជាក់នៅឡើយទេ ដោយនេះគឺជាអ្វីដែលនឹងជាការបោះជំហានទៅមុខដ៏សំខាន់ នៅក្នុងបទឈប់បាញ់ដ៏ផុយស្រួយជាមួយប្រទេសអ៊ីស្រាអែល។

លោក Trump បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា៖ «មនុស្សជាច្រើនបាននិយាយថា ពួកគេនឹងគ្មានថ្ងៃរំសាយអាវុធឡើយ។ ប៉ុន្តែវាហាក់ដូចជាពួកគេនឹងរំសាយអាវុធ»។

ជាមួយគ្នានេះ លោក Trump បានសាទរចំពោះកិច្ចសហប្រតិបត្តិការជាមួយក្រុមហាម៉ាស ដែលត្រូវបានសហរដ្ឋអាមេរិកចាត់ទុកថា ជាក្រុមភេរវករ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលទទួលបានសាកសពចំណាប់ថ្នូរចុងក្រោយឈ្មោះ Ran Gvili ដែលត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សា។ លោក Trump បាននិយាយថា៖ «ពួកគេបានជួយយើងប្រគល់សាកសពទាំងនោះត្រឡប់វិញ ហើយក្រុមគ្រួសាររបស់ជនរងគ្រោះ មានការដឹងគុណយ៉ាងខ្លាំង»។

ចំណែកលោក Witkoff ដែលមានសុទិដ្ឋិនិយម បានសម្តែងទំនុកចិត្តខ្ពស់ថា ក្រុមហាម៉ាស នឹងរំសាយអាវុធ ដោយលោកបាននិយាយថា៖ «យើងបានបណ្តេញភេរវករចេញពីទីនោះ ហើយពួកគេនឹងដកទ័ពចេញ។ ពួកគេនឹងធ្វើដូច្នេះ ព្រោះពួកគេគ្មានជម្រើសទេ។ ពួកគេនឹងបោះបង់វា (អាវុធ)។ ពួកគេនឹងទម្លាក់កាំភ្លើង AK-47»។

ក្រុមហាម៉ាសបានបញ្ជាក់ថា ការប្រគល់សាកសពចំណាប់ថ្នូរចុងក្រោយ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះបទឈប់បាញ់ ប៉ុន្តែក្រុមនេះមិនទាន់បានរំសាយអាវុធរបស់ខ្លួននៅឡើយទេ រហូតមកដល់ពេលនេះ។ 

ក្រុមនេះបាននិយាយដដែលៗថា ការរំសាយអាវុធ គឺជាខ្សែបន្ទាត់ក្រហម ប៉ុន្តែក្រុមក៏បានលើកឡើងផងដែរថា ខ្លួននឹងបើកចំហសម្រាប់ការប្រគល់អាវុធទៅឲ្យអាជ្ញាធរគ្រប់គ្រងប៉ាឡេស្ទីន។ ការរំសាយអាវុធរបស់ក្រុមហាម៉ាស គឺជាផ្នែកសំខាន់មួយ នៅក្នុងឃ្លាទី២ នៃផែនការបទឈប់បាញ់ដែលបានចុះហត្ថលេខានៅក្នុងខែតុលាឆ្នាំមុន៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm