កងកម្លាំងដឹកនាំដោយក្រុមឃឺដ បានឈានដល់កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយជាមួយរដ្ឋាភិបាលស៊ីរី ដើម្បីធ្វើសមាណរ័ណកម្មជាមួយកងទ័ពស៊ីរី ។
រដ្ឋាភិបាលស្តីទីនៅទីក្រុងដាម៉ាស បាននឹងកំពុងបើកការវាយប្រហារនៅតំបន់ភាគខាងជើងប្រទេសប្រឆាំងនឹងកងកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF)ដឹកនាំដោយក្រុមឃឺដ កាលពីរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ស្របពេលដែលពួកគេពង្រឹងការគ្រប់គ្រងប្រទេស បន្ទាប់ពីបានផ្តួលរំលំមេដឹកនាំកាន់អំណាចយូរអង្វែងលោកអតីតប្រធានាធិបតី Bashir Al-Assad ។

យោងតាមសេចក្តីថ្លែងការណ៍របស់កងកម្លាំង SDF ដែលបានបញ្ចេញនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ទោះបីជាយ៉ាងណាក៏ដោយ បទឈប់បាញ់កាលពីសប្តាហ៍កន្លងទៅ បណ្តាលឲ្យមានកិច្ចព្រមព្រៀងសម្រាប់សមាហរ័ណកម្មតាមដំណាក់កាលនៃកងកម្លាំងយោធាឃឺដ ចូលរួមជាមួយកងទ័ព ។
នៅក្រោមកិច្ចព្រមព្រៀងនេះ កងកម្លាំង SDF នឹងដកចេញពីតំបន់ជួរមុខ អង្គភាពរដ្ឋាភិបាលនឹងដាក់ពង្រាយទៅកាន់ទីក្រុងភាគកណ្តាល Hasakah និង Qamishli ហើយកងកម្លាំងសន្តិសុខក្នុងស្រុកនឹងត្រូវបញ្ចូលគ្នាជាអង្គភាពតែមួយ ៕
