លោក Maxim Oreshkin អនុប្រធានបុគ្គលិករដ្ឋបាលប្រធានាធិបតីរុស្ស៊ី បាននិយាយនៅក្នុងកិច្ចប្រជុំពិភាក្សាជំនាញមួយ នៅថ្ងៃសុក្រនេះថា សហភាពអឺរ៉ុប បានបាត់បង់អធិបតេយ្យភាពរបស់ខ្លួនទាក់ទងនឹងគ្រប់វិស័យសំខាន់ៗ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ហើយតាមពិតបានចូលទៅក្នុងគន្លងរបស់សហរដ្ឋអាមេរិក។
លោក Oreshkin បាននិយាយថា៖«មានសហភាពអឺរ៉ុបដែលក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ បានបាត់បង់ស្វ័យភាពរបស់ខ្លួនភាគច្រើន លើគ្រប់ទិសដៅសំខាន់ៗ ហើយតាមពិត បានស្ថិតនៅក្រោម ឥទ្ធិពលរបស់សហរដ្ឋអាមេរិក»។
យោងតាមលោក Oreshkin បានឲ្យដឹងថា ប្រទេសជាច្រើនឥឡូវនេះ កំពុងប្រឈមមុខនឹងជម្រើសថាតើត្រូវចូលរួមជាមួយគន្លងនៃមជ្ឈមណ្ឌលអធិបតេយ្យភាពដ៏សំខាន់មួយ ឬព្យាយាមបន្តដំណើរការគោលនយោបាយឯករាជ្យរបស់ពួកគេ និងស្វែងរកតួនាទីរបស់ពួកគេ នៅលើផែនទីពិភពលោក។ លោកបានបន្ថែមថា៖«ពិភពលោកនឹងផ្លាស់ប្តូរ ហើយជាការពិតណាស់ ការផ្លាស់ប្តូរនេះ នឹងមានឥទ្ធិពលលើជីវិតរបស់យើងគ្រប់គ្នា»៕
