ពលរដ្ឋឥណ្ឌាបង្ហាញក្តីបារម្ភ ក្រោយរដ្ឋ West Bengal រាយការណ៍ករណីឆ្លងជំងឺនីប៉ាហ៍

2026/01/31 01:34:06 am        81

អ្នកស្រុកនៅទីក្រុង Kolkata ស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌា បានបង្ហាញក្តីបារម្ភរបស់ខ្លួន ក្រោយការឆ្លង ២ករណីនៃជំងឺនីប៉ាហ៍ ត្រូវបានរាយការណ៍នៅរដ្ឋ West Bengal ។

កាលពីថ្ងៃអង្គារ ក្រសួងសុខាភិបាលឥណ្ឌា បានបញ្ជាក់ពីករណីឆ្លងជំងឺនីប៉ាហ៍ ២ករណី នៅរដ្ឋ West Bengal ចាប់តាំងពីខែធ្នូ ឆ្នាំមុន ។ មនុស្ស ២នាក់ ដែលបានឆ្លងនោះ គឺជាកម្មករសុខភាព ហើយពួកគេទាំង ២នាក់ កំពុងស្ថិតក្រោមការព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុក ។

ការបញ្ជាក់ពីករណីឆ្លងនេះ បង្កក្តីបារម្ភនៅរដ្ឋធានីរបស់រដ្ឋ West Bengal មួយនេះ ។ លោក Rohit Tiwari គឺជាអ្នកស្រុកមួយរូបរស់នៅក្នុងទីក្រុង Kolkata និយាយថា មនុស្សជាច្រើនរួមទាំងក្មេងៗ បានបាត់បង់ជីវិតរបស់ពួកគេដោយសារតែវា ។ ដូច្នេះហើយ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ពួកយើងត្រូវតែប្រឹងប្រយ័ត្នខ្ពស់ ។ ពួកយើងត្រូវតែពាក់ម៉ាស់ ពីព្រោះថា មកទល់នឹងពេលនេះ វ៉ាក់សាំងមិនទាន់ត្រូវបានផលិតនោះទេ សម្រាប់ជំងឺមួយនេះ ។

បណ្តាលប្រទេសនៅអាស៊ី រួមទាំងថៃ និងម៉ាឡេស៊ី បានបង្កើនវិធានការត្រួតពិនិត្យតាមអាកាសយានដ្ឋាន ក្រោយឥណ្ឌា បញ្ជាក់ករណីឆ្លងជំងឺនីប៉ាហ៍ ។

សូមបញ្ជាក់ថា ជំងឺនីប៉ាហ៍ ត្រូវបានកំណត់អត្តសញ្ញាណកាលពីឆ្នាំ ១៩៩៨ អំឡុងការរីករាលដាលឆ្លងនៅក្នុងចំណោមកសិករចិញ្ចឹមជ្រូក នៅម៉ាឡេស៊ី និងសិង្ហបុរី បើទោះបីជាក្រុមអ្នកវិទ្យាសាស្រ្តមានជំនឿថា វាបានរីករាលនៅក្នុងសត្វប្រចៀវអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយក្តី ហើយពួកគេបានព្រមានថា ជំងឺនេះ អាចកើតចេញពីសត្វប្រចៀវ ។

សារព័ត៌មានក្នុងស្រុក រាយការណ៍ថា ករណីឆ្លងនៅរដ្ឋ West Bengal គឺជាករណីឆ្លងលើកដំបូងនៅក្នុងរដ្ឋ នារយៈពេលជិត ២ទសវត្សរ៍កន្លងមកនេះ បន្ទាប់ពីករណីឆ្លងស្លាប់មនុស្ស ៥នាក់ កាលពីឆ្នាំ ២០០៧ ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm