ប្រធានាធិបតីហ្វីលីពីន បដិសេធការអំពាវនាវឲ្យប្រកាសឯកអគ្គរដ្ឋទូតចិនជាបុគ្គលមិនត្រូវបានស្វាគមន៍

2026/01/31 02:06:14 am        142

យោងតាមអ្នកនាំពាក្យការិយាល័យប្រធានាធិបតី លោកស្រី Claire Castro បានឲ្យដឹងថា មេដឹកនាំហ្វីលីពីន លោក Ferdinand Marcos Jr បានបដិសេធសំណើឲ្យប្រកាសឯកអគ្គរដ្ឋទូតចិន ប្រចាំទីក្រុងម៉ានីល គឺលោក Jing Quan ថា ជាបុគ្គលមិនត្រូវបានស្វាគមន៍នៅក្នុងប្រទេសនេះ។

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ នាថ្ងៃសុក្រ (ទី៣០ ខែមករា ឆ្នាំ២០២៦) នេះ លោកស្រី Castro បាននិយាយថា លោកស្រីបានសួរលោក Marcos អំពីប្រតិកម្មរបស់លោក ចំពោះគំនិតដែលបានលើកឡើងដោយសមាជិកសភាមួយចំនួន បន្ទាប់ពីមានការតបតគ្នាទៅវិញទៅមកយ៉ាងក្តៅគគុក រវាងស្ថានទូតចិន និងសមាជិកសភាហ្វីលីពីន និងមន្ត្រីរដ្ឋាភិបាល។

លោកស្រីបានប្រាប់ថា លោក Marcos មិនបានឲ្យលោកស្រីសួរចប់ទាន់នោះទេ ដោយបានឆ្លើយបដិសេធយ៉ាងដាច់អហង្ការថា «ទេ»។ លោកស្រី Castro បានបញ្ជាក់ទៅអ្នកសារព័ត៌មានថា លោកប្រធានាធិបតីបាននិយាយថា «ទេ»។

ហើយនៅពេលត្រូវបានសួរថា តើលោក Marcos ប្រឆាំងយ៉ាងខ្លាំង ចំពោះចំណាត់ការនេះដែរ ឬទេ លោកស្រី Castro បានតបថា ចំពោះចម្លើយរបស់លោកប្រធានាធិបតី ទាក់ទងនឹងការអំពាវនាវឲ្យប្រកាសថា ឯកអគ្គរដ្ឋទូតជាបុគ្គលមិនត្រូវបានស្វាគមន៍នោះ គឺ «ទេ»។

តែទោះជាយ៉ាងនេះក្តី អភិបាលរងក្រុង Kalayaan លោក Maurice Philip Alexis Albayda បាននិយាយថា ឯកអគ្គរដ្ឋទូតរូបនេះ ត្រូវបានកំណត់ថា ជាបុគ្គលមិនត្រូវបានស្វាគមន៍រួចហើយ នៅក្នុងទីក្រុង Kalayaan របស់ខេត្ត Palawan នៅសមុទ្រហ្វីលីពីនខាងលិច។

គួរបញ្ជាក់ថា លោក Jing មិនបានវាយប្រហារប្រជាជនហ្វីលីពីនដោយផ្ទាល់ទេ ប៉ុន្តែឯកអគ្គរដ្ឋទូតចិនរូបនេះ និងអ្នកនាំពាក្យម្នាក់របស់ខ្លួន ថ្មីៗនេះ បានរិះគន់យ៉ាងខ្លាំង ចំពោះមន្ត្រីហ្វីលីពីន រួមទាំងមេបញ្ជាការឆ្មាំល្បាតសមុទ្រ លោក Jay Tarriela និងសមាជិកសភាជាច្រើនរូប ដែលបាននិយាយប្រឆាំងសកម្មភាពរបស់ចិន លើនាវា និងអ្នកនេសាទហ្វីលីពីន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        110
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        104
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm