នៅក្នុងផ្ទះកញ្ចក់ និងមន្ទីរពិសោធន៍ ស្ថិតនៅភាគខាងលិចទីក្រុង Basra ប្រទេសអ៊ីរ៉ាក់ ក្រុមបច្ចេកទេសអ៊ីរ៉ាក់ ពាក់ស្រោមដៃ និងម៉ាស លើកពន្លកតូចៗរបស់ដើមលម្មើរចេញពីកែវ ដោយសង្ឃឹមថាថ្ងៃណាមួយ នឹងស្តាចម្កាដែលត្រូវបានគេបោះបង់ចោលដោយសារសង្រ្គាមអស់រយៈពេលច្រើនទសវត្សរ៍ និងដីមានជាតិប្រៃកើនឡើង ។
ដើមលម្មើរដែលធ្លាប់ស្ថិតនៅកណ្តាលសេដ្ឋកិច្ចកសិកម្មអ៊ីរ៉ាក់ ត្រូវបានបំផ្លិចបំផ្លាញដោយសារខ្សែទឹកខាងលើនៃទន្លេ Tigris និងទន្លេ Euphrates ការធ្លាក់ចុះចំនួនទឹកភ្លៀង ទឹកសមុទ្រហូរចូល និងជម្លោះរាប់ទសវត្សរ៍ ។
ក្នុងការជំរុញក្នុងវិស័យឯកជន ក្រុមអ្នកវិទ្យាសាស្រ្ត និងក្រុមមន្រ្តីបច្ចុប្បន្ន បានបង្កើនការបង្កាត់ពូជជាលិកា ដើម្បីផលិតជាពូជដើមលម្មើរគ្មានជំងឺ និងអភិរក្សារុក្ខជាតិកម្ររបស់អ៊ីរ៉ាក់មួយនេះ ។
លោក Mohammed Abdulrazzaq គឺជាប្រធានមន្ទីរពិសោធន៍ Nakheel Al Basra និយាយថា កសិកម្មជាលិកាត្រូវបានសម្គាល់សំខាន់ដោយផលិតភាពខ្ពស់របស់វា ។
លោកបន្តថា វិធីសាស្រ្តមុនៗ ដើមលម្មើរផ្តល់ពន្លកតែ ៣-៤ប៉ុណ្ណោះ ប៉ុន្តែជាមួយជាលិកានេះ ពួកយើងអាចបង្កើតពន្លករាប់ពាន់ពីលម្មើរតែមួយដើមគត់ ។
សូមបញ្ជាក់ថា Nakheel Al Basra ដែលស្ថិតនៅក្នុងចំណោមមន្ទីរពិសោធន៍កសិកម្មជាលិកាធំបំផុតក្នុងខេត្ត បានចាប់ផ្តើមប្រតិបត្តិការរបស់ពួកគេកាលពីឆ្នាំ ២០២៣ និងអាចផលិតគ្រាប់ពូជលម្មើរចំនួន ២៥ម៉ឺនដើម ក្នុង ១ឆ្នាំ ៕