ទីក្រុងមូស្គូរបស់ប្រទេសរុស្ស៊ី បានមើលឃើញព្រិលធ្លាក់ជាប់កំណត់ត្រាជាលើកទី ៣ ក្នុងខែមករានេះ ជាមួយនឹងព្រិលធ្លាក់កម្រាស់ ១៤មីលីម៉ែត្រ ក្នុងរយៈពេល ១ថ្ងៃ ពោលគឺមានចំនួនព្រិលធ្លាក់ច្រើនជាងថ្ងៃបង្កើតកំណត់ត្រា កាលពីឆ្នាំ ១៩៧៧ ។
ក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ព្រិលកម្រាស់ ២៧មីលីម៉ែត្រ ត្រូវបានរកឃើញនៅក្នុងទីក្រុងមូស្គូ ដែលមានចំនួនច្រើនជាងពាក់កណ្តាលនៃបរិមាណព្រិលធ្លាក់ក្នុង ១ខែ ។
យោងតាមការអះអាងរបស់ក្រុមឧតុនិយម បានឲ្យដឹងថា ជម្រៅព្រិលនៅក្នុងរដ្ឋធានីមូស្គូ មានរហូតដល់ ៦០សង់ទីម៉ែត្រ ។ កម្មករក្រុង បានធ្វើការពេញមួយថ្ងៃ ដើម្បីបោសសម្អាតព្រិលចេញពីដងផ្លូវ ប៉ុន្តែប្រជាពលរដ្ឋនៅតាមផ្លូវហាក់មិនខ្វាយខ្វល់នឹងអាធាតុធ្លាក់ព្រិលខ្លាំងនេះឡើយ ដោយពួកគេគិតថាពីចង់សប្បាយរីករាយប៉ុណ្ណោះ ។
អ្នកស្រី Tatiana គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងមូស្គូនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា រដូវរងាពិតប្រាកដ ដូចដែលពួកយើងធ្លាប់បានជួបកាលពីពួកយើងនៅក្មេង ពេលដែលមានព្រិលធ្លាក់ច្រើនណាស់ ដែលជាអារម្មណ៍ពិតប្រាកដមួយនៃរដូវរងា ។
អ្នកស្រី Muscovite Elena គឺជាពលរដ្ឋមួយរូបទៀតនិយាយថា វាពិតជាអស្ចារ្យខ្លាំងណាស់ ពេលគាត់ភ្ញាក់ឡើងនៅព្រឹកនេះ ផ្លូវត្រូវបានបោសសម្អាតគ្មានសល់ ក្រោយព្រិលធ្លាក់ពេញមួយយប់ ។
អាកាសយានដ្ឋាននៅក្នុងទីក្រុងមូស្គូ រាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេប្រតិបត្តិការធម្មតា ដោយគ្មានការពន្យាពេល ឬលុបចោលជើងហោះហើរណាមួយនោះឡើយ ៕