យុវតី Maria Abu Aawad អាយុ ១៤ឆ្នាំ បានសម្រាកនៅមន្ទីរពេទ្យបណ្តោះអាសន្ន ស្ថិតនៅភាគកណ្តាលតំបន់ហ្កាហ្សា ទទួលការព្យាបាលសម្រាប់ស្នាមរលាកធ្ងន់ធ្ងររបស់នាងដែលទទួលរងពីការវាយប្រហាររបស់អ៊ីស្រាអែលលើផ្ទះរបស់នាង កាលពីខែកញ្ញា ឆ្នាំ ២០២៥ ។
ដូចគ្នានឹងអ្នកជំងឺផ្សេងទៀតដែរនៅតំបន់ហ្កាហ្សា យុវតីវ័យក្មេងម្នាក់នេះ សង្ឃឹមថា ច្រកឆ្លងកាត់ព្រំដែន Rafah នឹងបើកក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីអាចឲ្យរូបនាងទទួលបានការព្យាបាលនៅក្រៅប្រទេស ។
ក្មេងស្រី Maria និយាយថា នាងសង្ឃឹមថា នឹងអាចធ្វើដំណើរទៅបញ្ចប់ការព្យាបាលរបស់នាងបាន ដើម្បីអាចឲ្យនាងវិលត្រឡប់មកជាមនុស្សធម្មតាដូចគេឯងវិញ ដូចកាលពីមុនវិញ ។ នាងមានការឈឺចាប់ខ្លាំងណាស់ពេញរាងកាយរបស់នាង ពួកគេព្យាបាលនាង ប៉ុន្តែវាគ្មានប្រសិទ្ធិភាពនោះទេ ពីព្រោះថា ការឈឺចាប់នៅតែមាន ។
ក្មេងស្រី Mariaនិយាយថា ការវាយប្រហារលើជំរំ al-Shati បានសម្លាប់សមាជិកគ្រួសារនាងជាច្រើននាក់ រួមទាំងម្តាយមីង Manal Abu របស់នាង។
ក្មេងស្រីអង្គុយនៅក្បែរម្នាក់ទៀតនៅក្នុងមន្ទីរពេទ្យបណ្តោះអាសន្ន ដែលគ្រប់គ្រងដោយក្រុមគ្រូពេទ្យគ្មានព្រំដែន គឺក្មេងស្រី Manal Abu Aawad បាននិយាយរៀបរាប់ពីស្ថានភាពបងប្អូនជីដូនមួយរបស់នាងម្នាក់ ដែលត្រូវការការថែទាំវេជ្ជសាស្រ្តបន្ថែមទៀត ។
នាងនិយាយថា នាង Maria បាត់បង់សមាជិកគ្រួសាររបស់នាងទាំងអស់នៅក្នុងសង្រ្គាមមួយនេះ ។ នាង និងបងប្រុសអាយុ ១៦ឆ្នាំរបស់នាង ត្រូវបានគេទុកចោល ។ នាងសម្រាកនៅក្នុងមន្ទីរពេទ្យអស់រយៈពេល ៥ខែមកហើយ នាងរងការឈឺចាប់ខ្លាំងណាស់ ពួកគេនិយាយប្រាប់ពួកយើងថា នាងត្រូវការកាត់អវៈយវៈ ប៉ុន្តែពួកយើងបដិសេធន៍ នាង Maria មិនអាចវិលត្រឡប់មករកសភាពធម្មតាវិញនោះទេ នាងដើរមិនស្រួលនោះទេ ព្រោះនាងគ្មានជាលិកាក្នុងខ្លួនឡើយ ។
ក្តីសង្ឃឹមថ្មី បានកើតមានឡើង ក្រោយអ៊ីស្រាអែលរកឃើញសាកសពចំណាប់ថ្នូរសេសសល់ចុងក្រោយនៅក្នុងតំបន់ហ្កាហ្សា ដែលបានបញ្ចប់ទស្សនីយភាពស្នូលនៃដំណាក់កាលដំបូង ក្នុងផែនការរបស់លោកប្រធានាធិបតី Donald Trump ដើម្បីបញ្ចប់សង្រ្គាមហ្កាហ្សា ៕