ការសិក្សាបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ព្យុះបង្កឡើងដោយសារបម្រែបម្រួលអាកាសធាតុ និងបាតុភូតវដ្តធម្មជាតិឡា នីញ៉ា បង្កឲ្យមានទឹកជំនន់ដ៏គ្រោះថ្នាក់ នៅទូទាំងតំបន់ភាគខាងត្បូងអាហ្វ្រិក ក្នុងរយៈពេល ១ខែកន្លងមកនេះ ដោយបានសម្លាប់មនុស្ស ២០០នាក់ ធ្វើឲ្យប៉ះពា់ដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ផ្សេងទៀត ។
របាយការណ៍របស់ទីភ្នាក់ងារសន្មត់អាកាសធាតុពិភពលោក(WWA)បង្ហាញថា ភ្លៀងធ្លាក់ខ្លាំង បានកើនឡើង ៤០ភាគរយ ចាប់តាំងពីមុនសម័យបដិវត្តន៍ឧស្សាហកម្ម គឺជាសញ្ញាច្បាស់ក្រឡែតថា សីតុណ្ហភាពមហាសមុទ្រក្តៅជាងមុនពាក់ព័ន្ធនឹងការបំភាយឧស្ម័នផ្ទះកញ្ចក់ ត្រូវដាក់ការស្តីបន្ទោសដោយអន្លើរ ហើយនិងស្ថានភាពបាតុភូតឡា នីញ៉ាបច្ចុប្បន្ន កាន់តែអាក្រក់ខ្លាំង ។
ការសិក្សារកឃើញថា ទឹកជំនន់ធ្ងន់ធ្ងរ ចាប់តាំងពីខែធ្នូ រហូតមក បានបង្កភាពវឹកវរនៅទូទាំងប្រទេសម៉ូសំប៊ិក អាហ្វ្រិកខាងត្បូង ហ្ស៊ីមបាវ៉េ និងអេសវ៉ាទីនី ក្នុងនោះតំបន់មួយចំនួនមានភ្លៀងធ្លាក់ស្មើនឹងចំនួនភ្លៀងធ្លាក់ពេញមួយឆ្នាំ ត្រឹមរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ។ ទឹកទន្លេផ្ទុះច្រំាង បង្ខំឲ្យមានការបិទឧទ្យាន Kruger របស់អាហ្រ្វិកខាងត្បូង ហើយនិងធ្វើឲ្យខាតបង់ប្រាក់រាប់លានដុលលារ ក្នុងការជួសជុលវាឡើងវិញ ។
ទីភ្នាក់ងារ WWA បង្ហាញថា ទិន្នន័យបង្ហាញពីការឆ្ពោះទៅរកភ្លៀងធ្លាក់ខ្លាំងជាងមុន ។ ផលប៉ះពាល់នេះ បង្កឡើងដោយសារបាតុភូតធម្មជាតិឡា នីញ៉ា ដែលនាំឲ្យស្ថានភាពអាកាសធាតុសើមឈានដល់ចំណុនេះ នៅតាមតំបន់ជាច្រើនទូទាំងពិភពលោក ។
គួរឲ្យដឹងថា បាតុភូតឡា នីញ៉ា ពាក់ព័ន្ធនឹងសីតុណ្ហភាពត្រជាក់បណ្តោះអាសន្ននៅភាគកណ្តាល និងភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក ។
អង្គការឧតុនិយមពិភពលោក បានព្យាករពីបាតុភូតឡា នីញ៉ា ចុះខ្សោយនៅក្នុងវដ្តនេះ ប៉ុន្តែពួកគេបានព្រមានថា សីតុណ្ហភាពសមុទ្រក្តៅជាងធម្មតាពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ នឹងបង្កើនឱកាសនៃទឹកជំនន់ និងគ្រោះរាំងស្ងួត ៕