ការកាត់បន្ថយបុគ្គលិកទីភ្នាក់ងារ UNRWA កាន់តែច្រើននៅហ្កាហ្សា ខណៈអ៊ីស្រាអែលរឹតត្បិតការចូល ជំនួយសំខាន់ៗ

2026/01/31 03:44:22 am        57

ក្រោយរយៈពេល ១៨ឆ្នាំជាគ្រូបង្រៀននៅសាលារៀនគ្រប់គ្រងដោយទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនអង្គការសហប្រជាជាតិ( UNRWA) អ្នកស្រី Maryam Shaaban ស្ថិតនៅក្នុងចំណោមបុគ្គលិក ៦០០នាក់ ត្រូវបានគេបណ្តេញចេញពីការងាររបស់ពួកគេនៅតំបន់ហ្កាហ្សា ហើយនិងជាផលប៉ះពាល់ចុងក្រោយគេនៅក្នុងសង្រ្គាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅតំបន់ឡោមព័ទ្ធមួយនេះ ។

កាលពីដើមខែមករា ទីភ្នាក់ងារ UNRWA បានប្រកាសវិធានការតឹងរ៉ឹងជាច្រើន រួមទាំងការកាត់បន្ថយប្រាក់ខែគោលចំនួន ២០ភាគរយ សម្រាប់បុគ្គលិកក្នុងស្រុកនៅតំបន់ហ្កាហ្សា កាត់បន្ថយម៉ោងការងារ និងបញ្ចប់កិច្ចសន្យាសម្រាប់និយោជិកដែលមានមូលដ្ឋាននៅក្រៅតំបន់ហ្កាហ្សា ដែលបានសុំឈប់សម្រាក ។

យោងតាមលិខិតមួយច្បាប់ផ្ញើរជូនបុគ្គលិករងផលប៉ះពាល់ដោយអគ្គស្នងការទីភ្នាក់ងារ UNRWA លោក Philippe Lazzarini បានឲ្យដឹងថា ទីភ្នាក់ងារមួយនេះ និយាយថា ពួកគេបង្ខំចាត់វិធានការ ដោយសារកង្វះខាតហិញ្ញវត្ថុធ្ងន់ធ្ងរ នៅក្នុងថវិការឆ្នាំ ២០២៦របស់ខ្លួនចំនួន ២២០លានដុល្លារ ។

ឱនភាពនេះ នឹងគំរាមកំហែងដល់លទ្ធភាពរបស់ទីភ្នាក់ងារ ក្នុងការឈានដល់កាតព្វកិច្ចប្រតិបត្តិការស្នូល រួមទាំងប្រាក់ខែគោលរបស់បុគ្គលិក ហើយនិងការបន្តកម្មវិធីមនុស្សធម៌សំខាន់ៗ ។

អ្នកស្រី Shaaban វ័យ ៥២ឆ្នាំ ដែលបច្ចុប្បន្នបានជម្លៀសខ្លួននៅប្រទេសអេហ្ស៊ីបជាមួយប្តីរងរបួសរបស់គាត់ បានចាប់ផ្តើមធ្វើការជាមួយទីភ្នាក់ងារ UNមួយនេះ កាលពីឆ្នាំ ២០០៧ ជាគ្រូបង្រៀននៅសាលារៀនមួយកន្លែង ស្ថិតក្នុងទីក្រុង Jabalia នៅភាគខាងជើងតំបន់ហ្កាហ្សា ។

ដូចគ្នានឹងពលរដ្ឋផ្សេងទៀតដែរនៅក្នុងតំបន់ហ្កាហ្សា អ្នកស្រីរងគ្រោះ អំឡុងសង្រ្គាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែល ។ អ្នកស្រីបានជម្លៀសខ្លួនជាមួយគ្រួសាររបស់គាត់ចេញពីទីក្រុង Jabalia ទៅកាន់ទីក្រុង Nuseirat ស្ថិតនៅភាគកណ្តាលតំបន់ហ្កាហ្សា ជាទីដែលពួកគេជ្រកកោនបណ្តោះអាសន្ននៅផ្ទះប្អូនប្រុសរបស់គាត់ ។ 

ប៉ុន្តែនៅខែធ្នូ ឆ្នាំ ២០២៣ ពួកគេរងគ្រោះដោយផ្ទាល់ពីការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល ដែលបានសម្លាប់មនុស្ស ១៥នាក់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត រងរបួស ។ នៅក្នុងចំណោមជនរងគ្រោះទាំងអស់ គឺជាកូនស្រីវ័យ ២២ឆ្នាំរបស់អ្នកស្រី Maryam ប្អូនប្រុសរបស់គាត់ និងគ្រួសារទាំងមូលរបស់គាត់ ៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm