មនុស្សរាប់ពាន់នាក់ធ្វើបាតុកម្មនៅរដ្ឋ Minnesota និងទូទាំងសហរដ្ឋអាមេរិក ដើម្បីប្រឆាំង ICE

2026/01/31 05:47:50 pm        59


ក្រុមបាតុកររាប់ពាន់នាក់បានចេញមកតាមដងផ្លូវ នៅទីក្រុង Minneapolis ហើយសិស្សនិស្សិតទូទាំងសហរដ្ឋអាមេរិក បានចេញមកធ្វើបាតុកម្ម កាលពីថ្ងៃសុក្រ (ទី៣០ ខែមិថុនា) ដើម្បីទាមទារឲ្យដកភ្នាក់ងារអន្តោប្រវេសន៍សហព័ន្ធចេញពីរដ្ឋ Minnesota បន្ទាប់ពីមានការបាញ់ប្រហារដ៏សាហាវលើពលរដ្ឋអាមេរិក ២នាក់។

សិស្សនិស្សិត និងគ្រូបង្រៀនបានទុកថ្នាក់រៀនចោល រាប់ពីរដ្ឋ California រហូតដល់ New York នៅថ្ងៃតវ៉ាជាតិ ដែលបានកើតឡើងស្របពេលមានសារចម្រុះពីរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump អំពីថា តើខ្លួននឹងបន្ថយប្រតិបត្តិការ Metro Surge ដែរ ឬយ៉ាងណា។

ក្រោមការបង្ក្រាបអន្តោប្រវេសន៍ជាតិ លោក Trump បានបញ្ជូនមន្ត្រីសហព័ន្ធចំនួន ៣.០០០នាក់ ទៅកាន់តំបន់ Minneapolis ដែលកំពុងល្បាតតាមដងផ្លូវក្នុងឈុតយុទ្ធសាស្ត្រ ជាកម្លាំងដែលមានទំហំធំជាងនាយកដ្ឋាននគរបាល Minneapolis ៥ដង។

ដើម្បីតវ៉ាប្រឆាំងនឹងការកើនឡើង និងយុទ្ធសាស្ត្រដែលប្រើប្រាស់ដោយទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) របស់សហរដ្ឋអាមេរិក មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅទីក្រុង Minneapolis ក្នុងសីតុណ្ហភាពក្រោមសូន្យ ដែលរួមមានគ្រួសារដែលមានកូនតូចៗ គូស្វាមីភរិយាវ័យចំណាស់ និងសកម្មជនសហគមន៍វ័យក្មេង។

នៅក្នុងតំបន់ Minneapolis ជិតកន្លែងដែលលោក Alex Pretti និងនាង Renee Good ដែលជាពលរដ្ឋអាមេរិក ២នាក់ ត្រូវបានបាញ់សម្លាប់នៅខែនេះ ដោយភ្នាក់ងារអន្តោប្រវេសន៍សហព័ន្ធ គ្រូបង្រៀន និងបុគ្គលិកប្រហែល ៥០នាក់ មកពីសាលារៀនមូលដ្ឋានបានចេញមកដើរដង្ហែក្បួនតវ៉ា។

ប្រតិកម្មប្រឆាំងនឹងគោលនយោបាយអន្តោប្រវេសន៍របស់រដ្ឋបាលនេះ បានគំរាមកំហែងដល់ការបិទរដ្ឋាភិបាលអាមេរិកដោយផ្នែក ខណៈដែលពួកគណបក្សប្រជាធិបតេយ្យ នៅក្នុងសភា បានប្រឆាំងនឹងការផ្តល់មូលនិធិដល់ក្រសួងសន្តិសុខមាតុភូមិដែលត្រួតពិនិត្យ ICE៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm