លោក Putin សរសើរការនាំចេញយុទ្ធោបរណ៍របស់រុស្ស៊ី ទោះមានសម្ពាធពីលោកខាងលិចក៏ដោយ

2026/01/31 07:26:59 pm        124


លោកប្រធានាធិបតី Vladimir Putin បានសរសើរកំណត់ត្រានាំចេញឧស្សាហកម្មយោធារបស់រុស្ស៊ី កាលពីថ្ងៃសុក្រ (ទី៣០ ខែមករា) ដោយនិយាយថា ប្រទេសបានពង្រីកទីផ្សារ និងទស្សនវិស័យរបស់ខ្លួន ជាពិសេសនៅតំបន់អាហ្វ្រិក ទោះបីជាមានសម្ពាធពីលោកខាងលិចក៏ដោយ។

លោក Putin បានប្រាប់កិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា នៅវិមានក្រឹមឡាំង ក្នុងវីដេអូមួយថា៖ «កាលពីឆ្នាំមុន ការផលិតគ្រឿងយុទ្ធោបករណ៍របស់រុស្ស៊ីត្រូវបានផ្គត់ផ្គង់ដល់ប្រទេសជាង ៣០ ហើយចំនួនប្រាក់ចំណូលប្តូរប្រាក់បរទេសលើសពី ១៥ពាន់លានដុល្លារ»។ លោកបានបញ្ជាក់ថា វិស័យនេះកំពុងដំណើរការក្នុង «ស្ថានភាពដ៏ស្មុគស្មាញ»។

លោកបានបន្តថា៖ «សម្ពាធពីប្រទេសលោកខាងលិចនៅតែមាន ហើយថែមទាំងត្រូវបានពង្រឹង ដើម្បីបន្ថយល្បឿន ឬរារាំងទំនាក់ទំនងអាជីវកម្មជាមួយរុស្ស៊ី។ ប៉ុន្តែទោះបីជាមានការប៉ុនប៉ងទាំងអស់នេះក៏ដោយ ក៏កិច្ចសន្យានាំចេញរបស់យើង ជាទូទៅត្រូវបានគោរពយ៉ាងជាប់លាប់»។

លោក Putin បានបន្ថែមថា ប្រទេសអាហ្វ្រិកកំពុងបង្ហាញចំណាប់អារម្មណ៍ជាពិសេស ចំពោះផលិតកម្មរបស់រុស្ស៊ី។ មេដឹកនាំរុស្ស៊ី បានសង្កត់ធ្ងន់ថា៖ «ទោះបីជាមានសម្ពាធពីលោកខាងលិចក៏ដោយ ក៏ដៃគូអាហ្វ្រិកកំពុងបង្ហាញពីការត្រៀមខ្លួន ដើម្បីពង្រីកទំនាក់ទំនងរបស់ពួកគេ ជាមួយរុស្ស៊ី ក្នុងវិស័យយោធា និងបច្ចេកទេសយោធា»។

រុស្ស៊ីបាននិងកំពុងសាងទំនាក់ទំនងជាមួយប្រទេសអាហ្វ្រិកជាច្រើន ក្នុងនោះរួមទាំងវិស័យសហប្រតិបត្តិការយោធាផងដែរ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        56
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        47
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm