ព្រឹទ្ធសភាអាមេរិកអនុម័តកិច្ចព្រមព្រៀងចំណាយ តែការបិទរដ្ឋាភិបាលរយៈពេលខ្លីទំនងកើតឡើង

2026/01/31 07:42:57 pm        114


រដ្ឋាភិបាលអាមេរិក កំពុងឆ្ពោះទៅរកការបិទដោយផ្នែក កាលពីថ្ងៃសុក្រ (ទី៣០ ខែមករា) ខណៈដែលសភា ហាក់ដូចជាមិនអនុម័តកិច្ចព្រមព្រៀង ដែលនឹងបន្តរក្សាប្រតិបត្តិការជាច្រើនឲ្យមានមូលនិធិទ្រទង់លើសពីកាលកំណត់ពាក់កណ្តាលអធ្រាត្រ។

បន្ទាប់ពីការពន្យារពេលជាច្រើនម៉ោង ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ចំណាយនេះ ដោយការបោះឆ្នោតពីគណបក្សទាំង២ មានសំឡេង ៧១ ទល់នឹង ២៩។ ប៉ុន្តែសភាតំណាងរាស្ត្រ មិនទាន់បានអនុម័តនៅឡើយទេ ហើយមិនត្រូវបានគេរំពឹងថា នឹងមានដំណើរការបោះឆ្នោត រហូតដល់ថ្ងៃចន្ទ។ នេះបើយោងតាមជំនួយការថ្នាក់ដឹកនាំគណបក្សសាធារណរដ្ឋម្នាក់ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

នោះមានន័យថា ការបិទប្រតិបត្តិការរដ្ឋាភិបាលផ្នែកខ្លះ គឺស្ទើរតែប្រាកដណាស់ថា នឹងចាប់ផ្តើមមាននៅម៉ោង ១២:០១នាទីព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹង ៥:០១នាទី ម៉ោងសកល) នាថ្ងៃសៅរ៍នេះ។ ប៉ុន្តែវាអាចមានរយៈពេលខ្លី។ សមាជិកសភាមកពីគណបក្សទាំង២ បាននិងកំពុងធ្វើការ ដើម្បីធានាបានថា ការជជែកវែកញែកលើការអនុវត្តច្បាប់អន្តោប្រវេសន៍មិនរំខានដល់ប្រតិបត្តិការរបស់រដ្ឋាភិបាលផ្សេងទៀតទេ។ 

នេះគឺជាភាពផ្ទុយគ្នាគួរឲ្យកត់សម្គាល់ពីរដូវស្លឹកឈើជ្រុះឆ្នាំមុន នៅពេលដែលគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ បានមានការខ្វែងគំនិតគ្នា ជុំវិញការថែទាំសុខភាព ដែលបណ្តាលឲ្យបិទរដ្ឋាភិបាលដែលមានរយៈពេលជាកំណត់ត្រា ៤៣ថ្ងៃ និងធ្វើឲ្យសេដ្ឋកិច្ចសហរដ្ឋអាមេរិកខាតបង់ប្រមាណ ១១ពាន់លានដុល្លារ។

សមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យ ដែលខឹងសម្បានឹងការបាញ់សម្លាប់ពលរដ្ឋអាមេរិកម្នាក់ទៀតដោយភ្នាក់ងារអន្តោប្រវេសន៍ នៅទីក្រុង Minneapolis កាលពីចុងសប្តាហ៍មុន បានគំរាមផ្អាកកញ្ចប់ថវិកានេះ ជាកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្ខំលោកប្រធានាធិបតី Donald Trump ឲ្យគ្រប់គ្រង DHS (ក្រសួងសន្តិសុខមាតុភូមិ) ដែលត្រួតពិនិត្យការអនុវត្តច្បាប់អន្តោប្រវេសន៍សហព័ន្ធ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm