លោក Starmer៖ ចិននឹងលុបចោលការរឹតបន្តឹងលើសមាជិកសភាចក្រភពអង់គ្លេស

2026/01/31 07:46:24 pm        74


នាយករដ្ឋមន្ត្រី លោក Keir Starmer បាននិយាយកាលពីថ្ងៃសុក្រ (ទី៣០ ខែមករា)ថា ទីក្រុងប៉េកាំងនឹងលុបចោលការរឹតបន្តឹងដែលបានដាក់លើក្រុមសមាជិកសភាអង់គ្លេស ដែលមានន័យថា មន្ត្រីទាំងនោះឥឡូវនេះនឹងមានសេរីភាពក្នុងការធ្វើដំណើរទៅកាន់ប្រទេសចិន។

លោក Starmer បានប្រកាសបែបនេះក្នុងអំឡុងពេលធ្វើទស្សនកិច្ចរយៈពេល ៤ថ្ងៃរបស់លោក នៅប្រទេសចិន ជាការធ្វើដំណើរលើកដំបូងរបស់មេដឹកនាំចក្រភពអង់គ្លេស ក្នុងរយៈពេល ៨ឆ្នាំ ដែលមានគោលបំណងធ្វើឲ្យទំនាក់ទំនងប្រសើរឡើង ទោះបីជាមានក្ដីបារម្ភជាបន្តបន្ទាប់ អំពីចារកម្ម សិទ្ធិមនុស្ស និងបញ្ហាផ្សេងៗទៀតក៏ដោយ។

នាយករដ្ឋមន្ត្រីបានប្រាប់សារប័ត៌មាន BBC ថា លោកបានលើកឡើងពីបញ្ហាសមាជិកសភាដែលត្រូវបានដាក់ទណ្ឌកម្ម ជាមួយប្រធានាធិបតីចិន លោក Xi Jinping ដែលបានឆ្លើយតបថា «ការរឹតបន្តឹងលែងត្រូវបានអនុវត្តទៀតហើយ»។

លោក Starmer បានបញ្ជាក់ថា៖ «លោកប្រធានាធិបតី Xi បានថ្លែងមកកាន់ខ្ញុំ ដែលមានន័យថា សមាជិកសភាទាំងអស់មានសេរីភាពក្នុងការធ្វើដំណើរទៅកាន់ប្រទេសចិន។ អត្ថប្រយោជន៍មួយនៃការមានទំនាក់ទំនងគ្នានេះ គឺមិនត្រឹមតែជាការចាប់យកឱកាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាពេលវេលាដែលអាចលើកឡើងពីបញ្ហាដ៏លំបាក និងរសើបទាំងនោះទៀតផង»។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២១ ប្រទេសចិនបានដាក់ទណ្ឌកម្មលើជនជាតិអង់គ្លេសចំនួន ៩នាក់ ក្នុងនោះរួមមានទាំងលោក Iain Duncan Smith ដែលជាអតីតមេដឹកនាំគណបក្សអភិរក្សនិយមផងដែរ ដោយចោទប្រកាន់អ្នកទាំងនោះពីបទផ្សព្វផ្សាយនូវអ្វីដែលខ្លួនចាត់ទុកថា ជា «ការនិយាយកុហក និងព័ត៌មានមិនពិត» ពាក់ព័ន្ធនឹងតំបន់ Xinjiang។

តែយ៉ាងណាក្ដី អ្នកនាំពាក្យរបស់លោក Starmer បានឲ្យដឹងថា ចក្រភពអង់គ្លេស នឹងមិនដកទណ្ឌកម្មលើបុគ្គលជាជនជាតិចិន ជាថ្នូរនឹងការលុបការរឹតបន្តឹង លើសមាជិកសភាអង់គ្លេសនោះទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        176
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        163
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm