តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បង្ហាញឆន្ទៈខ្ពស់ក្នុងការចូលរួមកែទម្រង់រដ្ឋបាលសាធារណៈ និងរៀបចំផ្ទះឱ្យរៀបរយ

2026/01/31 09:18:35 pm        153

ក្នុងកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ដើម្បីពិនិត្យ និងពិភាក្សាសេចក្តីព្រាង អនុក្រឹត្យស្តីពី «ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ» នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ លោកជំទាវ ពេជ្រ ពុទ្ធិសាធបូព៌ានាគី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញការពេញចិត្ត កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារបច្ចេកទេសគ្រប់ជាន់ថ្នាក់ទាំងអស់របស់ក្រសួងមុខងារសាធារណៈ និងអ្នកពាក់ព័ន្ធ។ លោកជំទាវ លើកឡើងបែបនេះ ក្រោយពេលដែលទទួលបានលទ្ធផលនៃសេចក្តីព្រាងអនុក្រឹត្យស្តីពី «ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ» ដែលមានខ្លឹមសារគ្រប់ជ្រុងជ្រោយ ជាពិសេសដែលនឹងជួយសម្រួល ដល់ការបំពេញការងាររបស់ក្រសួង កាន់តែច្បាស់លាស់ កាន់តែមានប្រសិទ្ធភាព និងកាន់តែប្រសើរ។

 លោកជំទាវរដ្ឋលេខាធិការ ក៏បានបញ្ជាក់ដែរ ថាលោកជំទាវផ្ទាល់ ក្នុងនាមឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ តែងតែបានណែនាំ គាំទ្រ និងចូលរួមក្នុងដំណើរការ នៃការកែទម្រង់រដ្ឋបាលសាធារណៈ។ លោកជំទាវបានបន្ថែមដែរថា “ទោះបីជាក្រសួងមានតម្រូវការ ឬគោលការណ៍អនុញ្ញាតដើម្បីបន្ថែមអង្គភាពថ្មីយ៉ាងណាក្តី តែក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ត្រូវរៀបចំផ្ទះឱ្យបានរៀបរយ និងគោរពតាមអភិក្រម «ពង្រឹងជាជាងពង្រីក» ដូចក្រសួង ស្ថាប័នផ្សេងៗដែរ។” ស្មារតីទាំងនេះបាននាំមកនូវការ បំពេញការងារប្រកបដោយជវភាពនៃប្រព័ន្ធតួអង្គតែមួយ ក្នុងរដ្ឋបាលសាធារណៈរបស់កម្ពុជា ក្រោមការដឹកនាំដ៏វាងវៃប្រកបដោយទស្សនវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។  

 សូមជម្រាបថា នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នេះ លេខាធិការដ្ឋាននៃគណៈកម្មការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់ រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បានប្រជុំពិនិត្យ លើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងផែនការ។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគ.វ.រ.។ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ននានា តំណាងអភិបាលនៃគណៈអភិបាលទាំង ២៥រាជធានី-ខេត្ត ព្រមទាំងមន្ត្រីបច្ចេកទេសជាច្រើនរូប។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        103
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        98
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm