អង្គការពិភពលោកនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមសកម្មប្រយុទ្ធហ៊ួទីនៅប្រទេសយេម៉ែន បានរឹបអូសឧបករណ៍ទូរគមនាគមន៍ និងរថយន្តជាច្រើនគ្រឿងពីការិយាល័យអង្គការសហប្រជាជាតិ ដែលគ្មានបុគ្គលិកនៅទីក្រុង Sanaa ដោយថ្កោលទោសការរំខានដែលអាចកើតមានចំពោះការងារមនុស្សធម៌របស់ខ្លួន។
ក្រុមហ៊ួទីបានកំណត់គោលដៅម្តងហើយម្តងទៀតទៅលើភ្នាក់ងារ UN និងបានឃុំខ្លួនបុគ្គលិករាប់សិបនាក់របស់ខ្លួន ដែលជាផ្នែកមួយនៃការបង្ក្រាបលើក្រុមចារកម្មអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមនៅតំបន់ហ្កាហ្សា។
សកម្មភាពទាំងនេះ គំរាមកំហែងដល់ការទទួលបានសេវាមនុស្សធម៌ និងជំនួយ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ួទី ជាកន្លែងដែលប្រជាជនក្រីក្រភាគច្រើនរបស់ប្រទេសយេម៉ែនរស់នៅ កាន់តែអាក្រក់ឡើងៗ។
អ្នកសម្របសម្រួលនៃការិយាល័យពលរដ្ឋ និងមនុស្សធម៌សម្រាប់ប្រទេសយេម៉ែន លោក Julien Harneis
បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយ Xថា កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ួទី «បានចូលទៅក្នុងការិយាល័យUN យ៉ាងហោចណាស់ ៦ នៅទីក្រុង Sanaa ដែលពួកវា មិនមានបុគ្គលិក ទេហើយបានដកយកឧបករណ៍ទូរគមនាគមន៍មួយចំនួនធំ នៅក្នុងការិយាល័យទាំងនេះ និងរថយន្តUNជាច្រើនគ្រឿង ទៅកាន់ទីតាំងដែលមិនស្គាល់៕