UN បង្កើនជំនួយ ខណៈការប្រយុទ្ធគ្នាបានធ្វើឲ្យមនុស្សជាង ១៦៥.000នាក់ ត្រូវផ្លាស់ទីលំនៅ នៅភាគឦសានប្រទេសស៊ីរី

2026/01/31 02:34:14 pm        101

កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនកំពុងបង្កើនជំនួយស្បៀងអាហារសម្រាប់ប្រជាជនរាប់ម៉ឺនគ្រួសារដែលត្រូវបានផ្លាស់ទីលំនៅ ដោយសារការបន្តប្រយុទ្ធគ្នា នៅភាគឦសានប្រទេសស៊ីរី។

WFP បាននិយាយថា មនុស្សជាង ១៦៥.000នាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែង នៅក្នុងខេត្ត Al-Hasakah ដោយស្វែងរកជម្រកនៅតាមសាលារៀន មជ្ឈមណ្ឌលសមូហភាព និងជំរំដែលមានរបស់របរតិចតួច។ ទីភ្នាក់ងារនេះ កំពុងផ្តល់អាហារចម្អិនរួចជាស្រេច អាហារសម្រន់ អាហារបំប៉ន និងប្រអប់អាហារ នៅក្នុងទីក្រុង Al-Hasakah និង Kobani នៃខេត្តអាឡេប៉ូ និងជំរំ Al Hol ជាកន្លែងដែលខ្លួនមានគោលបំណងផ្គត់ផ្គង់ជំនួយរយៈពេលពីរខែ។

ការផ្លាស់ទីលំនៅនេះ កើតឡើង បន្ទាប់ពីការប៉ះទង្គិចគ្នារវាងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) និងកងកម្លាំងស្មោះត្រង់នឹងអាជ្ញាធរបណ្តោះអាសន្នស៊ីរី។ បទឈប់បាញ់កាលពីដើមសប្តាហ៍នេះ បានអនុញ្ញាតឲ្យមានការវិលត្រឡប់មួយផ្នែក នៅក្នុងទីក្រុងអាឡេប៉ូ ប៉ុន្តែស្ថានភាពនៅក្នុងទីក្រុង Al-Hasakah នៅតែផុយស្រួយ។

លោកស្រី Marianne Ward ប្រធានប្រចាំប្រទេសរបស់ WFP នៅប្រទេសស៊ីរី បានថ្លែងថា៖«សន្តិសុខស្បៀង គឺជាសន្តិសុខជាតិ។ WFP ត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កើនជំនួយតាមតម្រូវការ» ដោយព្រមានថា ការគាំទ្រពីអ្នកផ្តល់ជំនួយ គឺមានសារៈសំខាន់ណាស់ ស្របពេលមានការលំបាកផ្នែកសេដ្ឋកិច្ចរយៈពេលជាច្រើនឆ្នាំមកនេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am