កងកម្លាំងការពារអ៊ីស្រាអែល (IDF) និងទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង Shin Bet បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ពួកគេបានចាប់ខ្លួនមេបញ្ជាការសំខាន់ម្នាក់របស់ក្រុមហាម៉ាស នៅភាគខាងត្បូងហ្កាហ្សា កាលពីថ្ងៃសុក្រ។
យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា ជនសកម្មប្រយុទ្ធដែលត្រូវបានចាប់ខ្លួន ជាមេបញ្ជាការនៅក្នុងកងវរសេនាធំរបស់ក្រុមហាម៉ាស នៅភាគខាងកើតទីក្រុង Rafah បានព្យាយាមរត់គេចខ្លួនតាមរយៈផ្លូវរូងក្រោមដីមួយ នៅក្នុងទីក្រុងនេះ។
សេចក្តីថ្លេងការណ៍បានឲ្យដឹងទៀតថា បន្ទាប់ពីកំណត់អត្តសញ្ញាណជនសកម្មប្រយុទ្ធចំនួន ៨នាក់ ដែលកំពុងចាកចេញពីផ្លូវរូងក្រោមដី នៅភាគខាងកើតទីក្រុង Rafah នៅពេលយប់ ដែលក្នុងនោះបីនាក់ ត្រូវបានសម្លាប់ កងទ័ពអ៊ីស្រាអែលបានធ្វើការរុករក នៅក្នុងតំបន់នោះ ដោយមិនបានបញ្ចេញឈ្មោះជនសកម្មប្រយុទ្ធដែលត្រូវបានចាប់ខ្លួននោះទេ។
សេចក្តីថ្លែងការណ៍ បានកត់សម្គាល់ថា កងទ័ព IDF រួមជាមួយទីភ្នាក់ងារ Shin Bet បន្តប្រតិបត្តិការ នៅក្នុងតំបន់នោះ ដើម្បីកំណត់ទីតាំង និងសម្លាប់ «ភេរវករ» ដែលរត់គេចខ្លួនបន្ថែមទៀត៕