ការកំណត់ថ្លៃប្រេងឥន្ធនៈនៅកម្ពុជា នឹងត្រូវធ្វើឡើងនៅរៀងរាល់១០ថ្ងៃម្តង

2022/03/15 08:16:30 pm        919

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឲ្យដឹងថា នៅពេលខាងមុខនេះ ក្រសួងនឹងធ្វើជូនដំណឹងស្តីពីការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយពី ១៥ថ្ងៃម្តង មកត្រឹម ១០ថ្ងៃម្តងវិញ ដើម្បីផ្លាស់ប្តូរការប្រែប្រួលនូវតម្លៃប្រេង និងដើរឲ្យទាន់នៃការឡើងចុះនៃតម្លៃប្រេងឥន្ធនៈ។

នៅក្នុង​សន្នីសីទ​សារព័ត៌មាន កាលពីព្រឹកថ្ងៃទី ១៤មីនា ឆ្នាំ២០២២កន្លងទៅ ​ឯកឧត្តមរដ្ឋមន្រ្តី បាន​មាន​ប្រសាសន៍ថា ​ដោយសារ​ជម្លោះរវាង​អ៊ុយក្រែន-រុស្ស៊ី ​និង​បញ្ហា​ទណ្ឌកម្ម​សេដ្ឋកិច្ច​រុស្ស៊ី​ទៅ​កន្លែង​ផ្សេងៗ ​ក៏​ជះ​ឥទ្ធិពល​ខ្លះ​ដែរ​ទៅ​ដល់​ការ​ប្រែប្រួល​តម្លៃ​ប្រេងឥន្ធនៈ។

ឯកឧត្តម បានបន្តទៀតថា ​បច្ចុប្បន្ននេះ ​តម្លៃប្រេង គឺមានការ​ប្រែប្រួល​ឡើង​ចុះ​លឿន​ណាស់ ​ដូច​នេះ ​ហើយការផ្លាស់ប្តូរការជូនដំណឹង​ខាងលើជាវិធានការបឋមបំផុត ​ដើម្បីផ្តល់​ជូនភាព​ឈ្នះ-ឈ្នះ​ដល់អ្នកប្រើប្រាស់ប្រេងឥន្ធនៈ ​និងវិស័យឯកជន។

ជាមួយគ្នានេះ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ​លើកឡើងថា ទាក់ទង​បញ្ហា​ប្រេងឥន្ធនៈ គឺរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងណាស់ ​ថែមទាំង​រៀបចំ​កិច្ចប្រជុំរវាង​វិស័យរដ្ឋ និង​ឯកជន​ដើម្បីពិភាក្សាគ្នាលើការកំណត់ថ្លៃប្រេង​នេះផងដែរ ​ដោយ​លទ្ធផលទទួល​បានការឯកភាពគ្នា ស្រុះស្រួលគ្នា​ ក្នុងការកំណត់រយៈពេល ១០ថ្ងៃវិញម្តង ។

គិតចាប់ដើមខែមករា​ រហូត​មកទល់ខែមីនា ​ឆ្នាំ២០២២នេះ តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​បាន​កើន​ឡើង​ជាបន្ត​បន្ទាប់​រហូតថ្លៃ ៤ ៨០០រៀល ​ក្នុង១លីត្រ ​សម្រាប់​ប្រេងសាំង​ធម្មតា និងថ្លៃ ៤ ៥០០រៀល ក្នុង១លីត្រសម្រាប់ប្រេងម៉ាស៊ូត។ ដោយឡែក ​ប្រេងសាំង​ស៊ុបពែរថ្លៃ ​៥ ៣៥០រៀល ក្នុង១លីត្រ។ ​រីឯ​តម្លៃហ្គាសថ្លៃ ២ ៩០០រៀល ក្នុង១លីត្រ៕អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        42
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        45
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm