ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) បាននិយាយថា ជប៉ុនកំពុងវិនិយោគលើការសាងសង់បំពង់បង្ហូរឧស្ម័នដ៏ធំមួយ នៅរដ្ឋអាឡាស្កា ដែលនឹងត្រូវប្រើប្រាស់ ដើម្បីនាំចេញធនធានថាមពលរបស់អាមេរិក ទៅកាន់បណ្តាប្រទេសអាស៊ី។
លោកបានសរសេរនៅអត្ថបទមួយដែលលោកបានផ្តល់ឲ្យសារព័ត៌មាន The Wall Street Journal ថា៖ «ប្រទេសជប៉ុននឹងជួយយើងសាងសង់បំពង់បង្ហូរឧស្ម័នធម្មជាតិមួយ ក្នុងចំណោមបំពង់បង្ហូរឧស្ម័នធំបំផុតនៅលើពិភពលោក នៅរដ្ឋអាឡាស្កា ដើម្បីនាំចេញថាមពលរបស់អាមេរិក ទៅកាន់សម្ព័ន្ធមិត្តរបស់យើងនៅអាស៊ី»។
នាពេលកន្លងមក លោក ត្រាំ បាននិយាយថា ក្រៅពីប្រទេសជប៉ុន កូរ៉េខាងត្បូង ក៏ចង់វិនិយោគលើការសាងសង់បំពង់បង្ហូរឧស្ម័ន នៅរដ្ឋអាឡាស្កាផងដែរ៕