ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីការគាំទ្របន្ថែមរបស់រដ្ឋាភិបាលសម្រាប់វិស័យការពារជាតិនៃប្រទេសនេះ ក្នុងឆ្នាំ ២០២៦-២០២៨។
លោកបានថ្លែងនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការទទួលបន្ទុកកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធាថា ៖«ជាផ្នែកមួយនៃគម្រោងសហព័ន្ធថ្មីសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការការពារជាតិរបស់រុស្ស៊ីជាមួយប្រទេសបរទេស វិធានការគាំទ្របន្ថែម នឹងត្រូវបានដាក់ចេញ ក្នុងឆ្នាំ ២០២៦-២០២៨»។
លោក ពូទីន បានសង្កត់ធ្ងន់ថា៖«វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការប្រើប្រាស់យន្តការគាំទ្រផ្នែកហិរញ្ញវត្ថុ និងឧបករណ៍គាំទ្រផ្សេងទៀតដែលមាន ប្រកបដោយប្រសិទ្ធភាព» ខណៈដែលរុស្ស៊ីរំពឹងថា នឹងមានកំណើននៃការនាំចេញផលិតផលការពារជាតិរបស់ខ្លួន ក្នុងឆ្នាំ ២០២៦នេះ៕