មន្ត្រីជួយសង្គ្រោះ៖ ពលរដ្ឋប៉ាឡេស្ទីនជាង៣០នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា

2026/02/01 04:46:22 pm        121

យោងតាមក្រុមអាជ្ញាធរមូលដ្ឋាន មនុស្សយ៉ាងហោចណាស់៣២នាក់បានស្លាប់ក្នុងរលកនៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្កាហ្សាកាលពីថ្ងៃសៅរ៍៣១មករា។ 

ទីភ្នាក់ងារការពារជនស៊ីវិល ដែលដំណើរការដោយក្រុមហាម៉ាស បាននិយាយថា កុមារ និងស្ត្រីស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់។ ក្រុមនេះបានបន្ថែមថា នៅក្នុងការវាយប្រហារមួយ ឧទ្ធម្ភាគចក្រប្រដាប់អាវុធបានវាយប្រហារតង់មួយដែលផ្តល់ជម្រកដល់ប្រជាជនភៀសខ្លួននៅក្នុងទីក្រុង Khan Younis ភាគខាងត្បូង។

ប្រជាជនប៉ាឡេស្ទីនបានហៅការវាយប្រហារទាំងនេះថាជាការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតចាប់តាំងពីដំណាក់កាលទីពីរនៃបទឈប់បាញ់សម្របសម្រួលដោយលោកប្រធានាធិបតី Trump ក្នុងខែតុលា២០២៥ បានចូលជាធរមានកាលពីដើមខែមករា២០២៦នេះ។

យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ការវាយប្រហារមួយចំនួនត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនបាននិយាយថា ជាការរំលោភលើកិច្ចព្រមព្រៀងរបស់ក្រុមហាម៉ាសកាលពីថ្ងៃសុក្រ។

ទាំងអ៊ីស្រាអែល ទាំងក្រុមហាម៉ាស បានចោទដាក់គ្នាថាបានរំលោភលើបទឈប់បាញ់ចាប់តាំងពីចូលជាធរមានកាលពីឆ្នាំមុន។ 

ក្រុមហាម៉ាសបានថ្កោលទោសការវាយប្រហារទាំងនេះ និងបានជំរុញឱ្យសហរដ្ឋអាមេរិកចាត់វិធានការជាបន្ទាន់ ដោយបន្ថែមថា ការរំលោភបំពានដែលកំពុងបន្តទាំងនេះ បញ្ជាក់ថារដ្ឋាភិបាលអ៊ីស្រាអែលនៅតែបន្តសង្គ្រាមប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់ខ្លួនប្រឆាំងនឹងដែនដីនេះដដែល៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        158
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        146
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm