ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបញ្ជាឱ្យក្រសួងសន្តិសុខមាតុភូមិ (DHS) ជៀសវាងការចូលរួមក្នុងបាតុកម្មនៅទីក្រុងនានាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ លុះត្រាតែពួកគេស្នើសុំជំនួយពីសហព័ន្ធ។
ការប្រកាសកាលពីថ្ងៃសៅរ៍៣១មករា បានកើតឡើងបន្ទាប់ពីការតវ៉ាជាច្រើនសប្តាហ៍បង្កឡើងដោយការដាក់ពង្រាយយ៉ាងច្រើននៃភ្នាក់ងារល្បាតព្រំដែន និងភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) របស់សហរដ្ឋអាមេរិកទៅកាន់ទីក្រុង Minneapolis និងការសម្លាប់ពលរដ្ឋអាមេរិកពីរនាក់ដោយភ្នាក់ងារសហព័ន្ធនៅទីនោះ។
លោក Trump ដែលមកពីគណបក្សសាធារណរដ្ឋ បាននិយាយលើបណ្ដាញសង្គម Truth Social របស់លោកថា លោកបានណែនាំលោកស្រី Kristi Noem រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិថា "ក្នុងកាលៈទេសៈណាក៏ដោយ យើងនឹងមិនចូលរួម"ក្នុងទីក្រុងដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យទាក់ទងនឹងការតវ៉ាឡើយ "លុះត្រាតែពួកគេសុំជំនួយពីយើង"។
ប៉ុន្តែលោកបានសរសេរថាភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងល្បាតព្រំដែន នឹងធ្វើសកម្មភាពយ៉ាងសកម្មដើម្បីការពារអគារសហព័ន្ធ។
លោកបានថ្លែងថា នឹងពុំមានការស្តោះទឹកមាត់ដាក់មុខមន្ត្រីរបស់យើងទេ នឹងមិនមានការដាល់ ឬទាត់ធាក់ភ្លើងមុខរថយន្តរបស់យើងទេ ហើយក៏នឹងមិនមានការគប់ដុំថ្ម ឬឥដ្ឋលើយានយន្តរបស់យើង ឬដាក់ទាហានចម្បាំងប៉ាទី្រយ៉ូត(Patriot Warriors) របស់យើងដែរ។ ប្រសិនបើមានមែន មនុស្សទាំងនោះនឹងរងផលវិបាកស្មើគ្នា ឬច្រើនជាងនេះ៕


