រំហូរពលករខ្មែរមកពីថៃ តាមច្រកខេត្តបាត់ដំបងថយចុះ ប៉ុន្តែមានកំណើនករណីកូវីដ-១៩

2022/03/15 09:23:04 pm        455

បាត់ដំបង៖ លំហូរពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ ចូលតាមច្រកខេត្តបាត់ដំបង មានការថយចុះជាបន្តបន្ទាប់ ប៉ុន្តែចំនួនពលករដែលត្រូវបានរកឃើញឆ្លងកូវីដ-១៩ មានការកើនឡើង ខណៈវិធានការសុខាភិបាលនៅច្រកព្រំដែន ត្រូវបានរឹតបន្តឹង។

លោក ណាត ចាន់រ៉េត ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែន ស៊ួនស៊ុ (អូរអន្លក់) ស្រុកកំរៀង បានឱ្យដឹងថា ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង វិធានការសុខាភិបាលនៅច្រកព្រំដែន ត្រូវបាន​រឹតបន្តឹង​ដោយគ្មានការ​ធ្វេសប្រហែស​ឡើយ ទោះបី​រំហូរពលករខ្មែរវិល ត្រឡប់មកពីប្រទេសថៃ មានការថយចុះ ហើយពលករភាគច្រើន មានកាតចាក់វ៉ាក់សាំងចាប់ពី២ដូសឡើងទៅ។

លោក បានឱ្យដឹងបន្ថែមថា ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃទាំងអស់ ​ត្រូវបានយក​សំណាក​ធ្វើ​តេស្តរហ័ស​រកជំងឺកូវីដ-១៩ នៅច្រកព្រំដែន​ ហើយចំពោះអ្នកវិជ្ជមាន ក្រុម​គ្រូពេទ្យ​នឹង​បញ្ជូនទៅព្យាបាល​អ្នកអវិជ្ជមានគ្មានកាតចាក់វ៉ាក់សាំង​ ត្រូវ​​បញ្ជូន​ទៅ​ធ្វើចត្តាឡីស័ក ហើយអ្នក​អវិជ្ជមាន​មានកាត​ចាក់វ៉ាក់សាំងគ្រប់២ដូស ​ត្រូវបាន​អនុញ្ញាត​ឱ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។

ប្រធានច្រកព្រំដែនរូបនេះ ​បានបញ្ជាក់ថា ​មួយរយៈពេលចុងក្រោយនេះ​ រំហូរពលករថយចុះ​ ប៉ុន្តែ ក្នុង​ចំណោមពលករចូលមកជាង ១០០នាក់ក្នុងមួយថ្ងៃ ​មានចន្លោះពី ៣ទៅ ៥នាក់ ត្រូវបាន​ធ្វើតេស្តរហ័ស ​រកឃើញឆ្លងជំងឺកូវីដ-១៩ ​ខណៈពេលមុន​ រំហូរពលករកើនឡើង ក្នុងចំនួន​ចន្លោះពីជាង ២០០នាក់​ទៅជិត ៣០០នាក់​ តែការរកឃើញឆ្លងកូវីដ-១៩ មានតិចតួច ឬស្ទើរតែគ្មាន។

គួរកត់​សម្គាល់ថា ​ក្នុងមួយរយៈពេលចុងក្រោយនេះ​ ការរីករាលដាលនៃជំងឺកូវីដ-១៩​ ក្នុងខេត្តបាត់ដំបង ​មានការហក់ឡើងបន្តិចវិញ ​ក្រោយ​មាន​ការ​ស្ងប់ស្ងាត់​មួយ​រយៈពេលធំ។

ដើម្បីចូលរួមទប់ស្កាត់​ការរីករាលដាលឆ្លងជំងឺកូវីដ-១៩​ កងកម្លាំង​ចម្រុះការពារព្រំដែន ​ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង​ បានធ្វើការ​ទំនាក់ទំនង ​និងសហការយ៉ាង​ជិតស្និទ​ជាមួយភាគីថៃ ដើម្បី​ទប់ស្កាត់​មិនឲ្យប្រជាពលរដ្ឋខ្មែរ​លបលួច​ឆ្លងដែន​ចូលទៅក្នុងទឹកដីថៃ ដោយមិនស្របច្បាប់៕អត្ថបទ៖ នឿត សុភក្ត្រ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        4
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        31
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm