បញ្ជាការដ្ឋានកងទ័ពពិសេស នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ បានរៀបចំពិធិបិទវគ្គហ្វឹកហ្វឺនជំនាញ កុម្មង់ដូរចំនួនបួនវគ្គរួមគ្នា ដោយមានសិក្ខាកាមប្រមាណ៤៨៤នាក់ បន្ទាប់ពីពួកគេធ្វើការហ្វឹកហាត់ជំនាញដាច់ដោយឡែកពីគ្នាអស់រយៈពេលជាច្រើនខែកន្លងមកនោះ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់បញ្ជាការដ្ឋានទ័ពពិសេស បានឲ្យដឹងថា វគ្គហ្វឹកហ្វឺន ជំនាញកុម្មង់ដូរវគ្គទី១ជំនាន់ទី១៣ បានចាប់ផ្តើមចាប់ពីថ្ងៃទី១ខែឧសភា ឆ្នាំ២០២៥ដល់ថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០២៥ដោយមានសិក្ខាកាមចំនួន១៣៥នាក់ ដោយអនុវត្តហ្វឹកហ្វឺនលើមុខវិជ្ជា យុទ្ធវិធីថ្មើជើង នៅខេត្តកំពង់ស្ពឺ និងខេត្តកោះកុង, ហ្វឹកហ្វឺននៅតំបន់សមុទ្រនៅភូមិសាស្រ្តខេត្តព្រះសីហនុ។
វគ្គទី២ហ្វឹកហ្វឺនជំនាញបើក និងជួសជុលអូប័រ ជានាន់ទី៧ ដោយមានសមាសភាពសិក្ខាកាមចូល រួមប្រមាន៤៣នាក់ ដោយបានហ្វឹកហាត់នៅខេត្តកណ្តាល រាជធានីភ្នំពេញ និងតំបន់សមុទ្រ។ វគ្គទី៣ហ្វឹក ហ្វឺនជំនាញឆត្រយោងជំនាន់ទី៣៧ ដោយបានហ្វឹកហាត់នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ខេត្តកំពង់ ស្ពឺ ចំនួន២៧៦នាក់ ដោយក្នុងនោះក៏មានស្រ្តីចំនួន២៧នាក់ផងដែរ ខណៈវគ្គទី៤ហ្វឹក ហ្វឺនជំនាញឆត្របញ្ជា ជំនាន់ទី៩ ដោយមានសិក្ខាកាមចូលរួមប្រមាណ៣០នាក់។
សូមបញ្ជាក់ថា គ្រប់បណ្តាវគ្គហ្វឹកហ្វឺននេះបានរៀបចំបិទវគ្គរួមគ្នា នៅបញ្ជាការដ្ឋានទ័ពពិសេស តេជោសែនឱរ៉ាល់ ស្ថិតនៅភូមិដូង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពុងស្ពឺ ក្រោមអធិបតី ភាពឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជការរងកងទ័ពជើងគោក តំណាងនាយឧត្តមសេនីយ៍មៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក៕
អត្ថបទ ៖ បាន ចក













