លោកTrump សង្ឃឹមថានឹងមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ក្រោយមេដឹកនាំកំពូលអ៊ីរ៉ង់ព្រមានសង្គ្រាមតំបន់

2026/02/02 03:41:59 pm        177

លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថា លោកសង្ឃឹមថានឹងយល់ព្រមលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ បន្ទាប់ពីមេដឹកនាំកំពូលរបស់ប្រទេសនេះបានព្រមានថា ការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់នឹងបង្កឱ្យមានសង្គ្រាមក្នុងតំបន់។

ពេលសួរអំពីការព្រមានរបស់លោក Ali Khamenei លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មានថា “ជាការពិតណាស់ លោកនឹងនិយាយដូច្នេះ”។លោកសង្ឃឹមថាពួកលោកនឹងធ្វើកិច្ចព្រមព្រៀងមួយ។ ប្រសិនបើពួកលោកមិនធ្វើកិច្ចព្រមព្រៀងទេ នោះនឹងដឹងថាអ្វីដែលលោកនិយាយត្រូវឬអត់។

សហរដ្ឋអាមេរិកបានបង្កើនវត្តមានកងទ័ពជើងទឹករបស់ខ្លួននៅមជ្ឈិមបូព៌ា បន្ទាប់ពីលោក Trump បានគំរាមម្តងហើយម្តងទៀតពីការធ្វើអន្តរាគមន៍នៅអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះមិនយល់ព្រមលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឬបរាជ័យក្នុងការបញ្ឈប់ការសម្លាប់អ្នកតវ៉ា។

ការតវ៉ា ដែលបានចាប់ផ្តើមកាលពីចុងខែធ្នូ ២០២៥ កន្លងទៅដោយសារតែការលំបាកផ្នែកសេដ្ឋកិច្ច ប៉ុន្តែបានប្រែក្លាយជាបញ្ហាប្រឈមនយោបាយដ៏ធ្ងន់ធ្ងរបំផុតចំពោះសាធារណរដ្ឋអ៊ីស្លាមមួយនេះ ចាប់តាំងពីការបង្កើតប្រទេសក្នុងឆ្នាំ ១៩៧៩ ឥឡូវនេះបានធូរស្រាលក្រោយការគាបសង្កត់ពីអាមេរិក។ 

តួលេខផ្លូវការបានបង្ហាញថា ចំនួនអ្នកស្លាប់ទាក់ទងនឹងភាពចលាចលមានចំនួន ៣.១១៧ នាក់ ខណៈក្រុមសិទ្ធិមនុស្ស HRANA មានមូលដ្ឋាននៅអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានផ្ទៀងផ្ទាត់ការស្លាប់របស់មនុស្សចំនួន ៦.៧១៣នាក់។ 

លោក Khamenei បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រសិនបើអាមេរិកវាយប្រហារអ៊ីរ៉ង់ នោះនឹងក្លាយជាជម្លោះក្នុងតំបន់។ លោកបានប្រៀបធៀបការតវ៉ាទៅនឹង "រដ្ឋប្រហារ" ដែលគាំទ្រដោយអាមេរិក និងអ៊ីស្រាអែល ដោយនិយាយថា គោលដៅនៃ "ការបះបោរ" គឺដើម្បីវាយប្រហារមជ្ឈមណ្ឌលនានាដែលគ្រប់គ្រងប្រទេសនេះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm