ភ្នំពេញ៖ នៅព្រឹកថ្ងៃ ទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញទទួលស្វាគមន៍ និងជូនកន្ត្រកផ្កាដល់ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិក នៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) នៅសណ្ឋាគារHyatt Regency Phnom Penh ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២-៥ ខែកុម្ភៈ ឆ្នាំ២០២៦៕


