ប៉ូឡូញ៖ លោក Zbigniew Rau រដ្ឋមន្ត្រីការបរទេសប៉ូឡូញបាននិយាយនៅខាងក្រៅ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ការសម្រេចណាមួយស្តីពីការផ្តល់យន្តហោះចម្បាំងដល់យោធាអ៊ុយក្រែន នឹងត្រូវតែជាការសម្រេចរួមរបស់ណាតូ។

រហូតមកដល់ពេលនេះ ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានច្រានចោលសំណើពីប្រទេសប៉ូឡូញ ដើម្បីផ្ទេរយន្តហោះ MiGs សម័យសូវៀតទៅឲ្យប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenksyy បានអង្វរជាមួយសភាកាលពីចុងសប្តាហ៍មុនថា ប្រសិនបើសហរដ្ឋអាមេរិកគ្មានឆន្ទៈក្នុងការដាក់តំបន់គ្មានការហោះហើរលើអ៊ុយក្រែននោះទេ យ៉ាងហោចណាស់គួរតែបញ្ជូនយន្តហោះ និងជំនួយដែនអាកាសផ្សេងទៀត។ ពាក់ព័ន្ធទៅនឹងជនភៀសខ្លួនអ៊ុយក្រែន លោក Zbigniew Rau រដ្ឋមន្ត្រីការបរទេសប៉ូឡូញនិយាយថា ប្រជាជនអ៊ុយក្រែន ១.៦លាននាក់បានឆ្លងចូលមកក្នុងប្រទេសប៉ូឡូញចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង៕
អត្ថបទ៖ ប៊ុនថន