ប្រទេសកាតា ប្រឹងប្រែងជំរុញការទូតក្នុងតំបន់ ដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយអ៊ីរ៉ង់

2026/02/02 05:33:49 pm        83

ប្រទេសកាតា កំពុងពង្រឹងកិច្ចប្រឹងប្រែងផ្នែកការទូត ដើម្បីទប់ស្កាត់មិនឱ្យជម្លោះក្នុងតំបន់កើនឡើងកាន់តែទូលំទូលាយ ខណៈភាពតានតឹងនៅតែឡើងកម្ដៅរវាងអ៊ីរ៉ង់ និងលោកខាងលិច ដោយទីក្រុងដូហាកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអេហ្ស៊ីប និងទួរគី ដើម្បីរក្សាផ្លូវទូតឱ្យនៅបើកចំហ។

លោក Sheikh Mohammed bin Abdulrahman Al-Thani ដែលជានាយករដ្ឋមន្ត្រីកាតា និងជារដ្ឋមន្ត្រីការបរទេសផងដែរនោះ បានជួបពិភាក្សាជាមួយមន្ត្រីសន្តិសុខជាន់ខ្ពស់របស់អ៊ីរ៉ង់ គឺលោក Ali Larijani នៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ហើយកិច្ចពិភាក្សាផ្តោតលើការបន្ធូរស្ថានការណ៍ និងបញ្ចៀសផលវិបាកក្នុងតំបន់មជ្ឈិមបូព៌ាកាន់តែទូលំទូលាយ។ បន្ទាប់ពីកិច្ចប្រជុំនេះ លោក Larijani បាននិយាយលើបណ្ដាញសង្គម X ថា «ការរៀបចំរចនាសម្ព័ន្ធសម្រាប់កិច្ចចរចាកំពុងដំណើរការទៅមុខ» ទោះបីជាការចរចាដោយផ្ទាល់ជាមួយអាមេរិក មិនត្រូវបានបញ្ជាក់ជាសាធារណៈក៏ដោយ។

ការជំរុញផ្នែកការទូតនេះ បានកើតឡើងខណៈក្រុមមន្ត្រីអ៊ីរ៉ង់ ចេញការព្រមានកាន់តែខ្លាំងក្លាទៅកាន់សហភាពអឺរ៉ុប និងបណ្តាប្រទេសលោកខាងលិច ដែលបង្ហាញថា ភាពតានតឹងមិនព្រមអន់ថយ ស្របពេលការគំរាមកំហែងផ្នែកយោធាដាក់គ្នាទៅវិញទៅមក។ ទោះបីជាវោហាសាស្រ្តកាន់តែកម្រោលក៏ដោយ ប៉ុន្តែលោកប្រធានាធិបតីអាមេរិក Donald Trump បានបង្ហើបថា ការចរចានៅតែអាចធ្វើបាន ដោយប្រាប់អ្នកយកព័ត៌មានថា អ៊ីរ៉ង់កំពុង «ពិភាក្សាជាមួយអាមេរិកដោយស្មោះ»។

ក្នុងសេចក្តីថ្លែងការណ៍មួយ ប្រទេសកាតា បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះដំណោះស្រាយដោយសន្តិវិធី និងសង្កត់ធ្ងន់លើតម្រូវការក្នុងការជួយសង្គ្រោះប្រជាជនក្នុងតំបន់ កុំឱ្យជួបផលវិបាកភាពពីតានតឹងបន្ថែមទៀត។ ទីក្រុងដូហា ក៏បានសង្កត់ធ្ងន់លើការបន្តសម្របសម្រួលជាមួយប្រទេសនានាដែលមាន «ភាតរភាព» និងជាមិត្ត នៅក្នុងអ្វីដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាសញ្ញានៃការជំរុញឱ្យមានការអត់ធ្មត់ជារួម ជាជាងការប្រឈមមុខដាក់គ្នា៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        77
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        63
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm