ប្រជាពលរដ្ឋចំនួនជាង៦០០នាក់ ទទួលបានលទ្ធផលល្អក្នុងវេទិកាការងារនៅខេត្តសៀមរាប

2026/02/02 06:13:11 pm        162

តាមរយៈកម្មវិធីវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវ: នៅខេត្តសៀមរាប ដែល​សហការ​រៀប​ចំ​ដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីសប្តាហ៍កន្លងទៅនេះ ប្រជា​ពលរដ្ឋដែលបានដាក់ពាក្យ និងជាប់ការងារ (បឋម) មានចំនួន ៦៤៣នាក់។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​ប្រាប់​ព័ត៌មានប៊ីធីវី នៅព្រឹកថ្ងៃទី២ ខែកុម្ភៈនេះឱ្យដឹងថា វេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវ: រយៈពេល២ថ្ងៃកន្លងទៅនេះ នៅខេត្តសៀមរាប ត្រូវបានបញ្ចប់ទៅដោយរលូន និង​ទទួលបា​នអ្នកចូលរួមស្វែងយល់អំពីឱកាសការងារ ក៏ដូចជាអត្ថប្រយោជន៍​ផ្សេង​ទៀត​ក្នុង​វិស័យ​ការងារ​ចំនួន ១ ៥៩៥នាក់។

ឯកឧត្តមអ្នកនាំពាក្យ បានលើកឡើងថា ជាការកត់សម្គាល់នៅក្នុងកម្មវិធីវេទិកាការងារនេះ អតីត​ពលករ ក៏ដូចជាក្រុមគ្រួសារពួកគាត់ និងអាជ្ញាធរ មានការសប្បាយរីករាយខ្លាំងមែនទែន ចំពោះ​យុទ្ធនាការ​របស់​ក្រសួងការងារ ដែលជួយស្វែងរកការងារដល់ពួកគាត់ទៅដល់របងផ្ទះតែម្តង ពី​ព្រោះ​ថា មានការងារទៅដល់កន្លែង ថែមទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃ និង​អាហារ​ផ្សេង​ៗ​ថែម​ទៀត។

ឯកឧត្តម ស៊ុន មេសា បានបន្តថា “នេះជាការបង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រាជ​រដ្ឋាភិបាល​ទៅ​ដល់​ប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលបានវិលមកពីប្រទេសថៃ ដែលពួកគាត់​ធ្លាប់​មាន​កូន​ចិត្ត​គិត​ថា អាចពិបាកក្នុងការរកការងារធ្វើពេលមកដល់ស្រុកកំណើតវិញ ប៉ុន្តែផ្ទុយ​ទៅ​វិញ​ឱកាស​ការងារមានច្រើនផ្តល់ជូនពួកគាត់ ហើយគាត់ក៏មានជំរើសជ្រើសរើសច្រើន ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួកគាត់គឺបានដឹងអត្ថប្រយោជន៍ជាច្រើននៅក្នុងប្រទេសកម្ពុជា ជា​ពិសេស​របប​ការ​ថែទាំ​សុខភាព របបហានិភ័យការងារ (គ្រោះថ្នាក់ការងារ) និងរបបប្រាក់សោធននិវត្តន៍ (ប្រាក់​រឺ​ត្រែត) ដែលគាត់មិនដែលមានទេ ហើយគាត់ក៏បាន​សម្តែង​ការ​អរគុណ​ដល់​រាជរដ្ឋាភិបាល​ដែល​មានការយកចិត្តទុកដាក់ និងគិតគូរទៅដល់ពួកគាត់ សម្រាប់ប្រែក្លាយជីវភាព​ពួក​គាត់​ឱ្យ​កាន់​តែប្រសើរឡើងថែមទៀត”។

ឯកឧត្តម ស៊ុន មេសា បានបញ្ជាក់បន្ថែមថា ឆ្នាំ២០២៦នេះ ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជី​វៈ ​នឹងរៀបចំវេទិកាការងារចំនួនប្រមាណ៦០លើក នៅខេត្តធំៗប្រមាណ១៤។ ហើយនៅ​សប្តាហ៍​នេះ ​ក្រសួងការងារនឹងបន្តយុទ្ធនាការនៅខេត្តប៉ៃលិន និងខេត្តបាត់ដំបង។ ឯកឧត្តម​ក៏​បាន​អំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាអតីតពលករមកពីថៃនៅក្នុងមូលដ្ឋាន សូម​ចូល​រួម​វេទិកាការងារនេះឱ្យបានច្រើនកុះករ ដើម្បីទទួលបានព័ត៌មានកាន់តែលម្អិត និងស្តាប់​នូវ​អត្ថ​ប្រយោជន៍ជាច្រើនផ្សេងទៀតដែលរាជរដ្ឋាភិបាលផ្តល់ជូន។

សូមជម្រាបថា បច្ចុប្បន្ន​នេះ​តម្រូវ​កម្លាំង​ពលកម្ម​នៅ​កម្ពុជា​ដែល​កំពុងរង់​ចាំ​អ្នក​ស្វែង​រក​ការងារ​មាន​ចំនួ​ន​ជិត ៩ម៉ឺនកន្លែង ក្នុងនោះការងារដែលមានតម្រូវការខ្ពស់ ភាគច្រើនមកពីវិស័យឧស្សាហកម្ម កសិកម្ម កសិ-ឧស្សាហកម្ម សំណង់ និងសេវាកម្ម-ល- ។ គិតមកដល់ពេលនេះ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ចាក​ចេញពីប្រទេសថៃ មានចំនួនកើនឡើងជិត ១លាននាក់ ដើម្បីវិលត្រឡប់មក​ស្វែង​រក​ការ​ងារ ក៏ដូចជាមករស់នៅក្នុងប្រទេសកម្ពុជាវិញ។ ក្នុងនោះ អ្នកទទួលបាន​ការ​ងារ​ធ្វើ​ក្នុង​ស្រុក​មាន​ចំនួន​ជាង ៦០ម៉ឺននាក់៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm