សកម្មភាពរោងចក្រនៅអាស៊ី មានភាពល្អប្រសើរក្នុងខែមករា ដោយសារតម្រូវការសកលរឹងមាំ

2026/02/02 06:37:03 pm        115

ការស្ទង់មតិវិស័យឯកជន បានបង្ហាញនៅថ្ងៃចន្ទ (២ កុម្ភៈ) នេះថា សកម្មភាពរោងចក្រនៅតំបន់អាស៊ី បានពង្រីកជំហររបស់ខ្លួននៅក្នុងខែមករា កន្លងទៅ ដោយសារតែតម្រូវការសកលដ៏រឹងមាំ បានបង្កើនការបញ្ជាទិញពីខាងក្រៅ ខណៈទិន្នន័យដ៏ល្អនេះបានផ្ដល់ការធានាខ្លះៗដល់អ្នកបង្កើតគោលនយោបាយថា ផលប៉ះពាល់ពីពន្ធគយខ្ពស់របស់សហរដ្ឋអាមេរិក បានកន្លងផុតហើយសម្រាប់ពេលនេះ។

សន្ទស្សន៍ពី RatingDog ដែលជាស្ថាប័នគ្រប់គ្រងផលិតកម្មទូទៅរបស់ចិន (PMI) ចងក្រងដោយស្ថាប័ន S&P Global បានបង្ហាញថា ទិន្នន័យរោងចក្ររបស់ចិន បានកើនឡើងដល់ ៥០,៣ ពិន្ទុនៅខែមករា ពីតួលេខ ៥០,១ ក្នុងខែធ្នូ ដែលជាកំណើនកម្រិតខ្ពស់បំផុតចាប់តាំងពីខែតុលាមក។

សន្ទស្សន៍ PMI របស់ជប៉ុន បានកើនឡើងដល់ ៥១,៥ ក្នុងខែមករា ពីតួលេខ ៥០,០ ក្នុងខែធ្នូ ដែលជាកម្រិតខ្លាំងបំផុតចាប់តាំងពីខែសីហា ឆ្នាំ២០២២មក។ សន្ទស្សន៍ PMI របស់កូរ៉េខាងត្បូង ក៏បានកើនឡើងដល់ ៥១,២ ក្នុងខែមករា ពីតួលេខ ៥០,១ ក្នុងខែធ្នូ ដែលនេះក៏ជាអំណានខ្ពស់បំផុតផងដែរចាប់តាំងពីខែសីហា ឆ្នាំ២០២៤។

ការរំពឹងទុកដ៏ភ្លឺស្វាងសម្រាប់តម្រូវការសកល បានជួយពង្រីកសកម្មភាពរោងចក្រនៅទូទាំងអាស៊ី បន្ទាប់ពីភាពមិនច្បាស់លាស់ផ្នែកពន្ធគយពីសហរដ្ឋអាមេរិក។ ការស្ទង់មតិក៏បានបង្ហាញឱ្យឃើញថា សន្ទស្សន៍ PMI ផ្សេងទៀតដូចជាកោះតៃវ៉ាន់ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និងកន្លែងផ្សេងទៀត ក៏ទទួលបានកំណើននៅក្នុងខែមករាផងដែរ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm