បាល់ទាត់៖ ក្រុមការពារតំណែងជើងឯក Manchester City បានខកខានឱកាសឡើងនាំមុខដាច់ ៦ពិន្ទុពីក្រុមលេខ២ Liverpool ក្រោយស្មើគ្នា ០-០ នៅទឹកដី Crystal Palace យប់មិញក្របខណ្ឌ English Premier League។

ក្រុមរបស់លោក Pep Guardiola ជាក្រុមមានប្រៀបខ្លាំងនៅការប្រកួតយប់មិញ ដោយមានឱកាសជាច្រើនតែមិនអាចសំរេចទីបាន។ ស្ថិតិគ្រប់គ្រងបាល់ដល់ទៅ ៧៤% Manchester City មានឱកាសស៊ុត ១៨លើកចំគោលដៅ ៤លើករួមមាន ២លើកបុកបង្គោលទី។ ចំណែក Crystal Palace គ្រប់គ្រងបាល់ត្រឹម ២៦% ប៉ុណ្ណោះស៊ុតបាន ៧លើកចំគោល ដៅ ១លើក។ Manchester City នៅពេលនេះប្រកួតបាន ២៩លើកមាន ៧០ពិន្ទុខណៈ Liverpool លេខ២ ប្រកួតតិចជាង ១ប្រកួតមាន ៦៦ពិន្ទុ។ Crystal Palace ឈរលេខ ១១ ក្នុងតារាងមាន ៣៤ពិន្ទុពីការប្រកួត ២៩លើក៕
អត្ថបទ៖នាង សុភាវុធ