កម្ពុជា-ចិននឹងរៀបចំឱ្យមានវេទិកាសន្ទនារវាងរដ្ឋ និងឯកជន ដើម្បីឆ្លើយ​តប​នឹង​កង្វល់​អ្នក​វិនិយោគ

2026/02/02 08:25:50 pm        231

កម្ពុជា-ចិននឹងចាប់ផ្តើមរៀបចំវេទិកាសន្ទនា រវាងរដ្ឋនិងវិស័យឯកជនលើកទី១ នៅក្នុង​ខែ​កុម្ភៈ​នេះ ​ដើម្បីឆ្លើយតបទៅនឹងកង្វល់ របស់អ្នកវិនិយោគដោយផ្ទាល់ និងដើម្បីធានាថា អ្នក​វិនិយោគ​នឹង​ទទួល​បាន​នូវបរិយាកាសធុរកិច្ច ដែលងាយស្រួល និងអាចប៉ាន់ ប្រមាណបាន។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)​ និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត​នៃ​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន​ប្រចាំ​កម្ពុជា​ នៅចុងសប្តាហ៍កន្លងមកនេះ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធី មហា​សន្និបាត​ប្រចាំ​ឆ្នាំ​២០២៥​ ក្នុងពិធីនោះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចនូវមោទនភាពចំពោះទំនាក់ទំនង "មិត្តភាព ដែកថែប" ដែលបានចាក់គ្រឹះយ៉ាងរឹងមាំអស់រយៈពេលជាងបីទសវត្សរ៍ និង​បាន​គូស​បញ្ជាក់​ថា ភាពជោគជ័យនៃចំណងទាក់ទងនេះ មិនត្រឹមតែស្តែងចេញតាមរយៈកិច្ចព្រម ព្រៀង​កម្រិត​រដ្ឋ​ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការតភ្ជាប់ដោយស្មោះត្រង់ រវាងប្រជាជន និងប្រជាជន ក្នុង​ស្មារ​តី​កសាង​ «សហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី»។ ការកសាងវាសនារួមនេះ បាន​នាំ​មក​នូវ​ការបង្កើតការងារ ការផ្ទេរចំណេះដឹង និងការកសាងឱកាសសម្រាប់យុវជនកម្ពុជា ខណៈ​សភា​ពាណិជ្ជកម្មចិនត្រូវបានប្រសិទ្ធនាមថា ជាស្ពានតភ្ជាប់ ដ៏មានឥទ្ធិពល ដែលបាន​ជំរុញ​ឱ្យ​សហ​គ្រាស​នៃប្រទេសទាំងពីរ ដើរទន្ទឹមគ្នាលើមាគ៌ាអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីតួនាទីដ៏សំខាន់នៃគំនិតផ្ដួចផ្ដើម "ខ្សែក្រវាត់និងផ្លូវ" ដែល​ជាកម្លាំងចលករផ្លាស់ ប្តូរកម្ពុជាពី "ប្រទេសដែលមានសក្តានុពល" ទៅជា "ប្រទេស​ដែល​មាន​ការ​រីកចម្រើនពិតប្រាកដ" ព្រមទាំងបានបញ្ជាក់ថា តាមរយៈ កិច្ចសហប្រតិបត្តិការនេះ កម្ពុជា​សម្រេច​បាន​នូវសមិទ្ធផលធំៗជាច្រើនរួមមាន ផ្លូវថ្នល់ជាង ៣ ពាន់គីឡូម៉ែត្រ ស្ពានយុទ្ធសាស្ត្រ អាកាស​យានដ្ឋានទំនើប និងផ្លូវល្បឿនលឿនដែលបានកាត់បន្ថយថ្លៃដើមឡូជីស្ទីក និងបង្កើន​ភាព​ប្រកួត​ប្រជែងរបស់កម្ពុជាក្នុងតំបន់។ លើសពីនេះ, ក្នុងឆ្នាំ២០២៥ ការវិនិយោគ​ផ្ទាល់​ពី​ចិនមា​ន​ចំនួន​រហូតដល់ជាង ៥០% នៃ FDI សរុប ដែលជាសក្ខីភាពបង្ហាញពីទំនុក ចិត្តខ្ពស់​របស់​អ្នក​វិនិយោគ​ចិន​មកលើស្ថិរភាពនយោបាយ និងម៉ាក្រូ​សេដ្ឋ​កិច្ច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។

ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានអំពាវនាវយ៉ាងទទូច ឱ្យមានការវិនិយោគលើវិស័យអាទិភាពខ្ពស់ ដើម្បី​រុញច្រានកម្ពុជាឱ្យកាន់ តែមានភាពធន់ក្នុងយុគសម័យឌីជីថលរួមមាន ការជំរុញ​ផលិត​កម្ម​ដែល​មាន​តម្លៃបន្ថែមខ្ពស់ ការកែច្នៃកសិផលឱ្យមានម៉ាកយីហោ ល្បីៗលើទីផ្សារអន្តរជាតិ ការវិ​និយោគ​លើថាមពលបៃតង និងការកសាងប្រព័ន្ធឡូជីស្ទីកវៃឆ្លាត។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្នុង​ក្របខ័ណ្ឌនៃសហគមន៍វាសនារួម កម្ពុជាមិនត្រឹមតែចង់បានបរិមាណវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែ​គឺ​ផ្ដោតលើគុណភាព និងចីរភាព ដែលអាច ជួយឱ្យកម្ពុជា ក្លាយជាថ្នាល​ឡូជី​ស្ទីក​ដ៏​សំខា​ន់​នៅ​ក្នុងច្រករបៀងមេគង្គ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសរំលេចបន្ថែមថា ដើម្បី​គាំ​ទ្រដ​ល់​មហិច្ឆតា​នៃ​ការ​កសាង​អនាគត​រួមគ្នាដ៏រុងរឿងនេះ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនជាស្រេច ក្នុងការដោះ​ស្រាយ​រាល់​បញ្ហា​រាំង​ស្ទះតាមរយៈយន្តការថ្មីៗ, ឯកឧត្តមបានប្រកាសពីការ ដាក់ឱ្យដំណើរការ "វេទិកា​សន្ទនា​រ​វាងរដ្ឋ និងវិស័យឯកជនកម្ពុជា-ចិន" (PPSD) ដែលនឹងចាប់ផ្តើមកិច្ចសន្ទនាលើកទី១ នៅ​ខែ​កុម្ភៈ ខាងមុខនេះ ហើយនឹងត្រូវរៀបចំឡើងរៀងរាល់៦ខែម្តង ដើម្បីឆ្លើយតប​ទៅ​នឹង​កង្វល់​របស់​អ្នក​វិនិយោគដោយផ្ទាល់។ ការប្តេជ្ញាចិត្តនេះ ត្រូវបានពង្រឹង បន្ថែមតាមរយៈ​ការ​ធ្វើ​កំណែ​ទម្រង់​រដ្ឋបាល​ឌីជីថល ការលើកកម្ពស់តម្លាភាព និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស (TVET)​ ដើម្បីធានាថាអ្នកវិនិយោគនឹងទទួលបាននូវបរិយាកាសធុរកិច្ចដែលងាយស្រួល និង​អាច​ប៉ាន់​ប្រមាណបាន៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ

2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm