ក្លឹបបាល់ទាត់អឹមអូអាយ កំពង់ដេវ៉ា នៅតែរក្សាបានក្ដីសង្ឃឹមប្រជែងជើងឯក និងជាពិសេសកៅអី៦ក្រុមលើគេ នៃការប្រកួតកីឡាបាល់ទាត់លីគកំពូលកម្ពុជា បន្ទាប់ពីយកឈ្នះម្ចាស់ផ្ទះឡាយហ្វខេត្តព្រះសីហនុ ១ទល់នឹង០ យ៉ាងតានតឹង នៅកីឡដ្ឋានឡាយហ្វ ថ្ងៃអាទិត្យកន្លងមកនេះ។

គ្រាប់ជ័យជំនះរបស់ភ្ញៀវ អឹមអូអាយ កំពង់ដេវ៉ា កើតឡើងដោយការទាត់បាល់ពិន័យ១១ម៉ែត្ររបស់ខ្សែការពារ MATEUS BARBOSA SOARES នាទីទី៦៩ ក្រោយពីកីឡាករអ្នកចាំទី សាយ ចាន់តុលា របស់ឡាយហ្វបង្ករកំហុសលើកីឡាករ ម៉ុន វ៉ាន់ដា។
ពេលនេះ ក្រោយលេងបាន១៨ប្រកួត ដេវ៉ា ឈរនៅចំណាត់ថ្នាក់លេខ៧មាន២៧ពិន្ទុដូចគ្នានឹងក្រុមលេខ៦អង្គរថាយហ្គឺរ ហើយចាញ់ក្រុមលេខ៣បឹងកេត ៤ពិន្ទុ តាមពីក្រោយណាហ្កាវើល២ពិន្ទុ និងចាញ់វិសាខាត្រឹមតែមួយពិន្ទុប៉ុណ្ណោះ។
សប្ដាហ៍នេះ ក្លឹបអឹមអូអាយ កំពង់ដេវ៉ា សម្រាក ខណៈដែលឡាយហ្វខេត្តព្រះសីហុន ត្រូវទទួលអង្គរថាយហ្គឺរ ថ្ងៃទី៨ ខែកុម្ភៈ៕





