វាយកូនគោល៖ កីឡាករវាយកូនគោល Cameron Smith រកបានជ័យជំនះធំបំផុតក្នុងអាជីពរបស់ខ្លួនដោយគ្រងជើងឯកពានរង្វាន់ Players Championship និងក្លាយជាកីឡាករអូស្ត្រាលីទី៥ ប៉ុណ្ណោះដែលឈ្នះជើងឯកក្នុងក្របខណ្ឌ PGA Tour។

ការប្រកួតកម្មវិធី Players Championship នៅទីលានវាយកូនគោល TPC Sawgrass សហរដ្ឋអាមេរិកនេះមានការរំខាន់ដោយសារបញ្ហាអាកាសធាតុ ដោយមានខ្យល់ព្យុះធ្វើឱ្យការប្រកួតត្រូវបានពន្យារពេល និងលើកថ្ងៃចុងក្រោយដែលគ្រោងធ្វើនៅថ្ងៃអាទិត្យមកថ្ងៃចន្ទម្សិលមិញវិញ។ Cameron Smith ធ្វើបាន ១០ប៊ើឌីនៃពិន្ទុ ៦អាន់ឌើផាថ្ងៃចុងក្រោយ និងសរុបរួម ១៣អាន់ឌើផា ពោលគឺយកឈ្នះអ្នកលេខ២ កីឡាករឥណ្ឌា Anirban Lahiri ដែលធ្វើបាន ១២អាន់ឌើផា និងលេខ៣ កីឡាករអង់គ្លេស Paul Casey ធ្វើបាន ១១អាន់ឌើផា។ សូមបញ្ជាក់ថា Cameron Smith ក្នុងនាមជាជើងឯក Players Championship នេះទទួលបានប្រាក់រង្វាន់ដល់ទៅ ៣.៦លានដុល្លារអាមេរិកដែលជាប្រាក់រង្វាន់ខ្ពស់បំផុត៕
អត្ថបទ៖នាង សុភាវុធ