អ៊ីរ៉ង់ ថាខ្លួនពុំមានផែនការធ្វើសមយុទ្ធបាញ់គ្រាប់ពិតទេ បន្ទាប់ពីការព្រមានរបស់សហរដ្ឋអាមេរិក

2026/02/02 10:33:03 pm        288

មន្ត្រីអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ (១ កុម្ភៈ) បានបដិសេធថា ទីក្រុងតេអេរ៉ង់ មិនមានគម្រោងធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅច្រកសមុទ្រ Hormuz ក្នុងសប្តាហ៍នេះនោះទេ ស្របពេលមានភាពតានតឹងខ្ពស់នៅក្នុងតំបន់ និងបន្ទាប់ពីការព្រមានរបស់យោធាសហរដ្ឋអាមេរិក។

ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ មន្ត្រីអ៊ីរ៉ង់រូបនោះបាននិយាយថា កងកម្លាំងជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC) ពុំមានគម្រោងធ្វើសមយុទ្ធបាញ់នៅច្រកសមុទ្រដ៏សំខាន់នេះ ដូចដែលបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ កាលពីដើមសប្តាហ៍នេះទេ។ គួរឱ្យដឹងថា ទូរទស្សន៍ Press TV ដែលគ្រប់គ្រងដោយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា កងកម្លាំងជើងទឹក នឹងធ្វើសមយុទ្ធនៅថ្ងៃអាទិត្យ និងថ្ងៃចន្ទនេះ។

ការច្រានចោលផែនការហ្វឹកហ្វឺននេះ បានកើតឡើងបន្ទាប់ពីយោធាអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ ដោយព្រមានអ៊ីរ៉ង់ កុំឱ្យធ្វើសមយុទ្ធបែបនេះ និងជំរុញឱ្យអ៊ីរ៉ង់ជៀសវាង «ហានិភ័យដែលមិនចាំបាច់»។ ច្រកសមុទ្រ Hormuz គឺជាផ្លូវទឹកដ៏សំខាន់មួយ ជាទីដែលបណ្ដាញផ្គត់ផ្គង់ប្រេងសកលប្រហែល ២០% ត្រូវឆ្លងកាត់នៅទីនោះ។

សហរដ្ឋអាមេរិក បានបង្កើនវត្តមានកងទ័ពជើងទឹករបស់ខ្លួននៅមជ្ឈិមបូព៌ា បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានគំរាមកំហែងធ្វើអន្តរាគមន៍ម្តងហើយម្តងទៀតចំពោះអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេអេរ៉ង់ មិនយល់ព្រមលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឬបរាជ័យក្នុងការបញ្ឈប់ការកាប់សម្លាប់ក្រុមបាតុករ៕

អត្ថបទដែលទាក់ទង

ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm