សមត្ថភាពរបស់ណាតូ ក្នុងការទប់ស្កាត់រុស្ស៊ី រងផលប៉ះពាល់ដោយសារភាពរកាំរកូសឆ្លងអាត្លង់ទិក

2026/02/02 10:47:59 pm        65

សារព័ត៌មាន AP បានរាយការណ៍ដោយដកស្រង់ពីក្រុមអ្នកវិភាគថា សមត្ថភាពរបស់សម្ព័ន្ធយោធាណាតូ ក្នុងការទប់ស្កាត់រុស្ស៊ី កំពុងតែជួបបញ្ហា ដោយសារការខ្វែងគំនិតជាច្រើនក្នុងចំណោមសម្ព័ន្ធមិត្តឆ្លងអាត្លង់ទិក។ សម្ព័ន្ធមិត្តអឺរ៉ុប និងកាណាដា កំពុងចាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីជួយដល់អ៊ុយក្រែន ហើយក៏គ្រោងបង្កើនថវិកាផ្ទាល់ខ្លួនដើម្បីការពារទឹកដីរបស់ពួកគេ។ 

ប៉ុន្តែបើទោះបីជាមានកិច្ចប្រឹងប្រែងទាំងនោះក៏ដោយ ក៏ភាពជឿជាក់របស់អង្គការណាតូ ក្នុងនាមជាកម្លាំងឯកភាពក្រោមការដឹកនាំរបស់សហរដ្ឋអាមេរិក បានរងការប៉ះពាល់យ៉ាងខ្លាំងក្នុងពេល ១ឆ្នាំកន្លងមកនេះ ខណៈទំនុកចិត្តក្នុងសម្ព័ន្ធយោធាសមាជិក ៣២ប្រទេសមួយនេះ បានរងភាពជូរចត់។

ការបែកបាក់កើតឡើងកាន់តែច្បាស់បំផុត ជុំវិញការគំរាមកំហែងម្តងហើយម្តងទៀតរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការដណ្តើមគ្រប់គ្រងកោះហ្គ្រីនលែន ដែលជាទឹកដីពាក់កណ្តាលស្វយ័តរបស់សម្ព័ន្ធមិត្តណាតូ គឺដាណឺម៉ាក។ ហើយថ្មីៗនេះ សុន្ទរកថាបែបមើលងាយរបស់លោក Trump អំពីកងទ័ពសម្ព័ន្ធមិត្តណាតូនៅអាហ្វហ្គានីស្ថាន ក៏បានទាក់ទាញការតវ៉ាថ្មីមួយទៀត។

ក្រុមអ្នកវិភាគនិយាយថា ខណៈដែលកម្ដៅនៅលើកោះហ្គ្រីនលែន បានថយចុះសម្រាប់ពេលនេះ ក៏ប៉ុន្តែការឈ្លោះប្រកែកផ្ទៃក្នុង បានធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពរបស់សម្ព័ន្ធមិត្តសន្តិសុខធំបំផុតរបស់ពិភពលោក ក្នុងការទប់ស្កាត់ការគំរាមកំហែង ដែលខ្លួនចង្អុលទៅរុស្ស៊ី។ សមត្ថភាពរារាំងរុស្ស៊ី គឺពឹងផ្អែកលើការធានាថា លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ពិតជាជឿជាក់ថាអង្គការណាតូ នឹងរួបរួមគ្នាសងសឹក ប្រសិនបើលោកពង្រីកសង្គ្រាមហួសពីអ៊ុយក្រែន ប៉ុន្តែឥឡូវនេះ ការរារាំងទីក្រុងមូស្គូហាក់រងផលប៉ះពាល់ ដោយសារភាពមិនចុះសម្រុងរបស់សម្ព័ន្ធយោធាមួយនេះ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm