ប្រជាជនអ៊ុយក្រែន ដែលជួបប្រទះកង្វះកម្តៅនិងថាមពលអគ្គិសនីនៅក្នុងលំនៅឋានរបស់ពួកគេ បានប្រែក្លាយផ្ទៃកកនៅខាងក្រៅទីក្រុងគីវទៅជាកន្លែងសម្រាប់បណ្តែតរថយន្តកាលពីថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ។ រថយន្តបានបើកបរនៅជុំវិញទឹកកក មនុស្សជាច្រើនបានជិះស្គីលើទឹកកក ហើយនៅកន្លែងផ្សេងទៀតនៅក្នុងទីក្រុងគីវ ពលរដ្ឋបានប្រមូលផ្តុំគ្នារៀបចំពិធីជប់លៀងរាំលេងដឹកនាំដោយឌីជេ នៅលើទន្លេ Dnipro ដែលកក។
លោក Andriy Ziganshin អាយុ៣៤ ឆ្នាំ បាននិយាយថា លោកកំពុងព្យាយាមធ្វើឲ្យរីករាយទៅនឹងរដូវរងា ទោះបីជាមានការវាយប្រហារ និងកង្វះថាមពលអគ្គិសនីក៏ដោយ។ នៅទីក្រុងគីវ អ្នកស្រុកប្រហែល៣ពាន់នាក់បានមកប្រមូលផ្តុំគ្នានៅលើផ្លូវកកមួយកន្លែងផ្សេងទៀតសម្រាប់ពិធីជប់លៀងដោយរាំលេងនៅលើទឹកកក។

នាង Mariia អាយុ៣០ឆ្នាំ ជាអ្នករចនាក្រាហ្វិក បាននិយាយថា ព្រឹត្តិការណ៍បែបនេះផ្តល់នូវការសម្រាកដ៏រីករាយពីភាពងងឹត និងភាពត្រជាក់នៃលំនៅឋានដែលគ្មានកម្តៅ។ នៅក្នុងរដ្ឋធានីគីវ អគារលំនៅឋានជិត៧០០ខ្នងនៅតែគ្មានកម្តៅកាលពីរសៀលថ្ងៃអាទិត្យ ខណៈរលកថ្មីនៃភាពត្រជាក់ខ្លាំងបានវាយបក់ភាគច្រើននៅពាសពេញប្រទេស។

