អាជ្ញាធរប្រឆាំងគ្រឿងញៀនហ្ស៊កដានី ចាប់ខ្លួនជនសង្ស័យជាង ៣០នាក់ ក្នុងការឆ្មក់ចាប់ទូទាំងប្រទេស

2026/02/02 11:54:23 pm        58

នាយកដ្ឋានប្រឆាំងគ្រឿងញៀនហ្ស៊កដានី បានចាប់ខ្លួនជនសង្ស័យចំនួន ៣៥នាក់ ទូទាំងប្រទេស ពីបទផលិត ជួញដូរ និងរត់ពន្ធគ្រឿងញៀន ខណៈពេលដែលរឹបអូសបានគ្រឿងញៀន និងអាវុធយ៉ាងច្រើន។

ទីភ្នាក់ងារសារព័ត៌មាន Petra បានរាយការណ៍ថា នាយកដ្ឋានសន្តិសុខសាធារណៈកាលពីថ្ងៃអាទិត្យ បាននិយាយថា ជនសង្ស័យទាំងនេះ មានទំនាក់ទំនងជាមួយករណីឧក្រិដ្ឋកម្មចំនួន ១៣ ដែលពាក់ព័ន្ធនឹងគ្រឿងញៀន និងអាវុធ។

កងកម្លាំងសន្តិសុខ បានធ្វើការឆ្មក់ចាប់ដែលកំណត់គោលដៅទៅលើអ្នកចែកចាយ និងអ្នកប្រើប្រាស់ គ្រឿងញៀន នៅក្នុងខេត្តជាច្រើន រួមទាំងទីក្រុង Ma'an ជាកន្លែងដែលអ្នកចែកចាយចំនួន ១០នាក់ ត្រូវបានចាប់ខ្លួន។

លើសពីនេះ អ្នកចែកចាយពីរនាក់ ត្រូវបានចាប់ខ្លួន នៅក្នុងទីក្រុង Zarqa និងជនសង្ស័យ៤នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងទីក្រុង Ajloun។ កងកម្លាំងសន្តិសុខនៅក្នុងស្រុក Shouneh ភាគខាង ត្បូង បានឆ្មក់ចូលទីតាំងចំនួនបី ដោយចាប់ខ្លួនជនសង្ស័យពីរនាក់ដែលពាក់ព័ន្ធនឹងការដាំដុះកញ្ឆា។

នៅទីក្រុងអាម៉ាន់ អាជ្ញាធរបានដោះស្រាយករណីធំៗចំនួន ៧ករណី។ អ្នកជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានចាប់ខ្លួនជាមួយនឹងថ្នាំគ្រាប់ញៀនចំនួន ១៧.០០០គ្រាប់ ម្នាក់ទៀតជាមួយនឹងថ្នាំញៀនផលិតចេញពីគ្រាប់កញ្ឆាចំនួន ចំនួន ១៨ដុំ ហើយអ្នកជួញដូរគ្រឿងញៀនបីនាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីការដេញតាមចាប់ ដោយបានរឹបអូសថ្នាំញៀនផលិតចេញពីគ្រាប់កញ្ឆាចំនួន ៥ដុំ ថ្នាំញៀនមេតំហ្វេតាមីនចំនួន ៥០០គ្រាប់ និងអាវុធមួយដើម៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        47
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        77
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm